Man Utd និងReal Madrid ខិតជិតក្នុងការសម្រេចកិច្ចព្រមព្រៀងក្នុងផ្ទេរ Alvaro Morata ទៅលេងនៅ Old Trafford ហើយក្រោយពេលក្លឹបទាំងពីរ សម្របសម្រួលគ្នាព្រមខាតម្នាក់៥លានផោន។
កាលពីម្សិលមិញ Real Madrid ទារ Man Untied ដល់៩០លានផោនលើតម្លៃខ្លួន Alvaro Morata ខណៈតម្លៃក្នុងទីផ្សារដំបូងត្រឹមតែ៨០លានផោននោះ ហើយកិច្ចព្រមព្រៀងស្ទើតែសម្រេច១០០%ទៅហើយតែយ៉ាងណាក្ដី! Real Madrid ទាមទារថែម១០លានផោនទៀត ដែលនេះមានន័យថាតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធអេស្ប៉ាញឡើងដល់៩០លានផោនទៅហើយ។ ស្របពេលដែលលោក Jose Mourinho ចង់សម្រេចការផ្ទេរនេះរួចរាល់ មុនពេលធ្វើដំណើរទៅកាន់អាមេរិក។
ដោយក្លឹបទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ ការផ្ទេរចេញពីអេស្ប៉ាញមក Real Madrid នឹងត្រូវរួចរាល់នៅប៉ុន្មានម៉ោងខាងមុខនេះទៀត។ មួយរយៈចុងក្រោយនេះ តាមប្រភពMarca បាននិយាយថា Jose បានទាក់ទងទៅកាន់ Morata ជាញឹកញាប់ពិសេស២ទៅ៣សប្ដាហ៍ចុងក្រោយនេះដើម្បីអន្ទងកីឡាករវ័យ២៤ឆ្នាំមកលេងនៅ Man Utd៕
