ប្រទេសចិន: ជារឿងដ៏ផ្អែមល្ហែមមួយ ទោះបីជាមានវ័យចំណាស់ក៏ដោយ លោកតាម្នាក់ គឺពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកលេង អីនធឺណែត ដោយលោកតាចុះចិត្ត អោនយកស្បែកជើងរបស់ប្រពន្ធគាត់មកជួលជុលគន្លឹះ ។
វីដេអូដ៏ផ្អែមល្ហែមរបស់លោកតាលោកយាយមួយគូនេះ ត្រូវបានគេបង្ហោះចូលក្នុងបណ្តាញសង្គមមួយរបស់ប្រទេសចិន ។ ទាំងរូប ទាំងវីដេអូ គឺសុទ្ធតែបង្ហាញនូវសេចកី្តស្រលាញ់ យកចិត្តទុកគ្នាទៅវិញទៅមកជាដរាប ។
មានការបញ្ចេញមតិជាច្រើន ផ្សេងៗគ្នា ពីសកម្មភាពរបស់លោកតា ។ មតិជាច្រើនកោតសរសើរដល់បី្តចំណាស់មួយគូនេះ ហើយប្រៀបធៀប ថាល្អប្រសើរជាងគូស្នេហ៍វ័យក្មេងៗ ដែលតែងតែងឈ្លោះប្រកែកគ្នា ។
Source: shanghaidaily
