Sponsor
Pisey

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល Neymar កំពុង​បង្ហាញ​អាការៈ​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​ជីវិត​នៅ​ Barcelona ហើយ​បាន​បើក​ភ្លៀង​ខៀវ​ឲ្យ​ Man Utd ដាក់​សំណើ​ក្រោយ​មាន​ដំណឹង​បិសាច​ក្រហម​ចង់​បាន​គាត់។

កីឡាករ​វ័យ​២៥​ឆ្នាំ​ មាន​ស្ថាន​ភាព​ហាក់​ដូច​មិន​សូវ​ល្អ​ក្រោម​ការ​ដឹកនាំ​របស់​ Luiz Enrigue កាល​ពី​រដូវ​កាល​មុន​ហើយ​ហើយ​មាន​ទំនាក់​ទំនង​ផ្ទេរ​មក​លេង​នៅ​ Old Trafford។ អ្នក​ចាត់​ការ​ក្លឹប​បិសាច​ក្រហម​លោក​ Jose Mourinho បាន​និយាយ​កាល​ពី​ដើម​ឆ្នាំ​នេះ​ថា​ វា​មាន​បញ្ហា​ច្រើន​ណាស់​បើ​ចង់​បាន​ឲ្យ​ Neymar ចុះ​កុង​ត្រា​ជាមួយ​យើង​ ប៉ុន្តែ​ Man Utd ពិត​ជា​ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ មិន​តែ​ត្រឹម​តែ​ឆ្នាំ​នេះ​ទេ​គឺ​ចាប់​តាំង​ពី​២​ឆ្នាំ​មុន​មក​ម្ល៉េះ។

តាម​ប្រភព Daily Record, Neymar មាន​ការ​ធុញ​ទ្រាន់​ជាមួយ​នឹង​ជីវិត​របស់​ក្នុង​ទឹក​ដី​ Catalan ហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ United ​ដាក់​សំណើ​ម្ដង​ទៀត​។ ខណៈ​ពេល​ដែល​ដឹង​ថា​អន្ទង​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​មក​លេង​នៅ ​Man Utd មាន​ការ​ពិបា ក​ក្លឹប​អង់គ្លេស​មួយ​នេះ​ហាក់​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ឡើយ។ Victor Lindelof ​គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ The Red Devils ទិញ​បាន​សម្រេច​ហើយ​ក្រៅ​ពី​នេះ​គ្រាន់​ព័ត៌មាន​ចចាមអារ៉ាម​តែ​ប៉ុណ្ណោះ។  Alvaro Morataនិង Ivan Perisic គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​មាន​ភាគរយ​ខ្ពស់​មក​លេង​នៅ Man Utd ដែរ។

Jose បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ ដែល​ក្លឹប​មិន​ស្ទុះស្ទា​ក្នុង​ការ​រក​ទិញ​កីឡាករ​ថ្មី​ៗ​ចូល​ បើ​និយាយ​ទៅ​គ្រាន់​តែ​ចាប់​អារម្មណ៍​ហើយ​ធ្វើ​បែប​មិន​ចង់​ទិញ​ ដែល​នេះ​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា​យ៉ាង​ធំ​ធេង។ គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​ចង់​បាន​សម្រេច​ក្នុង​ការ​ទិញ​កីឡាករ​មុន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​នៅ​អាមេរិក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor