ខ្សែការពាររបស់ Real Madrid កីឡាករ Pepe បានកុងត្រារយៈពេល២ឆ្នាំជាមួយក្លឹប Besiktas នៅលីកកំពូលទួរគី ដោយគ្មានតម្លៃខ្លួន បន្ទាប់ចប់កុងត្រាជាមួយស្ដេចសក្នុងឆ្នាំ២០១៧នេះ។
ការចុះកុងត្រាបានសម្រេចរួចរាល់ ក្រោយកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ចំណាយពេលជាង១០ឆ្នាំជាមួយកីឡដ្ឋាន Bernabue។ គាត់បាននាំយកបទពិសោធន៍យ៉ាងក្រាស់ក្រែលទៅកាន់ទីក្រុង Istanbul ដោយពានធំដែលគាត់ធ្លាប់ឈ្នះជាមួយ Real Madrid គឺ La liga ៣ ដងនិង Champions League ៣រួមជាមួយពាំនបន្ទាប់បន្សំទៀតផងដង។ Pepe បានចាកចេញពី Porto កាលពីឆ្នាំ២០០៤ មកចូលរួមជាមួយReal ដោយដោយបង្ហាញខ្លួនបាន៣៣៧ប្រកួតឲ្យក្លឹបយក្សអេស្ប៉ាញ។
កីឡាករវ័យ៣៤ឆ្នាំក៏ជាផ្នែកមួយនៃជម្រើសជាតិព័រទុយហ្គាល់ក្នុង Confederations Cup ក្នុងប្រទេសរុស្សីផងដែរ។ រូបគេបានជួយព័រទុយហ្គាល់ឈ្នះពាន Euro 2016 ដោយបានចូលលេងពេញម៉ោងរហូតដល់ឈ្នះបារាំង១ទល់០ក្នុងម៉ោងបន្ថែម។
ប្រភព៖ Daily Mail

