Sponsor
Pisey

Cristiano Ronaldo មិន​ចង់​ឃើញ​ Kylian Mbappe មក​ចូល​រួម​ជាមួយ ​Real Madrid ទេ ​ដោយ​សារ​តែ​រូប​គេ​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ប្រជា​ប្រិយភាព ​Super Star និង​ដំណែង​កីឡាករ​កំពូល​នៅ​អេស្ប៉ាញ ​នេះ​បើ​តាម​ប្រភព​ដើម​ Diario Gol។

ក្រុម​ម្ចាស់​ជើង​ឯក​ Champions League មាន​ព័ត៌មាន​ជាប់​ទាក់ទង​យ៉ាង​ជិត​ស្និទ​ ជាមួយ​យុវជន​របស់​ Monaco ជាមួយ​នឹង​ព័ត៌មាន​ចចាមអារ៉ាម​ នៃ​ការ​ចុះ​កុង​ត្រា​ក្នុង​ទឹក​ប្រាក់​ដ៏​មហា​សាល ​ហើយ​កិច្ចព្រមព្រៀង​ក៏​ខិត​ជិត​នឹង​បាន​សម្រេច​ផង​ដែរ។ 

បែប​ណា​ក្ដី​! Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ថា​ ព្រួយបារម្ភ​ពី​ការ​ចែកចាយ​ឥទ្ធិពល​នៅ​ក្លឹប​ ជាមួយ ​Mbappe នឹង​ធ្វើ​ឲ្យ​ឱកាស​នៃ​ការ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​លើ​លោក Ballon d'Or កាន់​តែ​ពិបាក ហើយ​រូប​គេ​ក៏​មិន​ចង់​បាន​នរណា​មក​ប្រជែង​ដំណែង​បង​ធំ​នៅ​​ Real Madrid នោះ​ដែរ៕

ល្បី​ថា​ Ronaldo អត់​ចង់​បាន​ Mbappe មក ​Real Madrid ព្រោះ​តែ​មូល​ហេតុ​នេះ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor