Sponsor
Pisey

គ្រូ​បង្វឹក​ក្រុម​តោ​ខៀវ​លោក​ Antonio Conte បាន​និយាយ​ថា​ គាត់​មិន​ចង់​ដើរ​តាម​គន្លង​ដឹកនាំ​របស់​អតីត​គ្រូ​បង្វឹក ​Chelsea ពីរ​រូប​នេះ​គឺ​លោក ​Jose Mourinhoនិង​ Carlo Ancelotti នៅ​កីឡដ្ឋាន​ Stamford Bridge នោះ​ទេ។

Jose Mourinho និង​ Carlo Ancelotti​ ធ្លាប់​ត្រូវ​បាន ​Chelsea ​ដក​ចេញ​ពី​ដំណែង ​ក្រោយ​ពី​ជួយ​ក្លឹប​លើក​ពាន​ Premier League ​បាន​មួយ​ឆ្នាំ​។ ​ក្នុង​ករណី​នេះ​ អតីត​គ្រូ​បង្វឹក​Juventus និង​ជម្រើស​ជាតិ​អ៊ីតាលី ​បាន​និយាយ​ក្នុង​គេហទំព័រ​មួយ​ថា​៖" ខ្ញុំ​ដឹង​ថា​យើង​នឹង​ប្រឈម​ជាមួយ​ការ​ពិបាក​ខ្លាំង​នៅ​រដូវ​កាល​ថ្មី​។ កាល​ពី​២​ឆ្នាំ​មុន​ ក្រុម​បញ្ចប់​លេខ​១០​ក្នុង​តារាង ​ហើយ​យើង​មិន​ចង់​ឲ្យ​កើត​ឡើង​ម្ដង​ទៀត​ទេ​។ គ្រូ​បង្វឹក​២​រូប​(Mourinho និង ​Ancelotti)ត្រូវ​បាន​ដេញ​ចេញ​ បន្ទាប់​ពួក​គាត់​ជួយ​ក្លឹប​លើក​ពាន​បាន​មួយ​ឆ្នាំ​។​ ហើយ​ខ្ញុំ​មិន​ចង់​មាន​សភាព​ដូច​នេះ​ម្ដង​ទៀត​ទេ។"

“ ពួក​យើង​បាន​ការ​ធ្ងន់​ណាស់​ ហើយ​ខ្ញុំ​សង្ឃឹម​ថា ​នឹង​អាច​ស្វែង​រក​ដំណោះស្រាយ​ក្នុង​ពេល​អនាគត។​យើង​មាន​កីឡាករ​វ័យ​ក្មេង​ល្អៗ​ហើយ​នេះ ​គឺ​​វា​មាន​សារសំខាន់​ណាស់​ដើម្បី​ពង្រឹង​ពួក​គេ​"៕

លោក ​Antonio Conte ទើប​តែ​ជួយ​ក្លឹប​លើក​ពាន ​Premier League កាល​ពី​រដូវ​កាលមុន​​ហើយ​សម្រាប់​រដូវ​កាល​នេះ​គេ​មិន​ទាន់​ដឹង​ថា ​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អ៊ីតាលី​រូប​នេះ​ អាច​នាំ​ក្លឹប​ឈរ​ក្នុង​ដំណែង ​Top 4, រក្សា​ដំណែង​ជើង​ឯក ​ឬ​ក៏​​ធ្លាក់​ទៅ​លំដាប់​លេខ​ប៉ុន្មាន​នោះ​ទេ។ 

តើ​​ឆាក​ជីវិត​​ជា​គ្រូ​បង្វឹក​​មក​ដឹកនាំ​ ​Chelsea របស់​គាត់​ទៅ​ជា​យ៉ាង​ណា?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor