Sponsor
Pisey

(ព្រះសីហនុ)៖ ករណីគ្រោះថ្នាក់​ចរាចរណ៍​ដោយសារ បុរសជនជាតិចិនចេញពី​ខារ៉ាអូខេ​​ ស្ថិតក្នុងស្ថានភាព ស្រវឹងស្រា ជោគជាំ បានបើករថយន្ត​បុក​រះ​ចូល​ផ្ទះ​​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​រងរបួស​មនុស្ស២នាក់ និង​ខ្ទេច​ម៉ូតូ៩គ្រឿង រថយន្ដ១គ្រឿង ដែលកើតឡើង​វេលា​ម៉ោង១០និង៥០នាទី​យប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ លើផ្លូវ៧មករា ចំណុច​ជិត​ភោជនីយដ្ឋាន​សួន​សុ​បិ​ន្ត ស្ថិតនៅ​ក្នុងភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កដោយ​រថយន្ត១គ្រឿង ម៉ាក​LEXUS RX-300 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន ឈ្មោះ លី សៀវ​ម៉ី​ង អាយុ២៥ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ​លើ​ភ្នំ ដោយ​បើក​ចេញពី​ផឹកស៊ី​នៅ​ខារ៉ាអូខេ លុះដល់​ចំណុច​ខាងលើ​ក៏បាន​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដែល​នៅក្បែរ​ផ្លូវ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន២នាក់ ខូចខាត​ម៉ូតូ​ចំនួន៩គ្រឿង រថយន្ត១គ្រឿង និង​សម្ភារៈ​មួយចំនួនទៀត ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor