Sponsor
Pisey

លោក ឈុនលី អាយុ ៣៧ឆ្នាំ ជាជនជាតិខ្មែររស់នៅក្រុងបាត់ដំបង ដែលគេអោយឈ្មោះថាជា ប៉ាក់គីអៅ​ខ្មែរ ដោយសារតែលោកមានមុខមាត់ដូចខ្លាំងណាស់ទៅនឹងកំពូលកីឡាករប្រដាល់លំដាល់ពិភពលោក គឺប៉ាក់គីអៅ​ របស់ហ្វីលីពីន​។ ថ្មីៗនេះ លោក ឈុនលី ត្រូវបានបណ្តាញសារព័ត៌មានរបស់ហ្វីលីពីន rappler ចុះផ្សាយព័ត៌មានរបស់លោកផ្ទាល់តែម្តងដោយសរសេរចំណងជើងថា "នេះគឺជា ប៉ាក់គីអៅ​ មួយទៀតនៅក្នុងប្រទេសខ្មែរ ប៉ុន្តែមិនមែនជាអ្នកប្រដាល់ទេ"

លោក ឈុនលី បានឆ្លើយតបនៅសំនួរជាច្រើនទាក់ទងរវាងលោក និងប៉ាក់គីអៅ​ ដោយលោកបានឆ្លើយប្រាប់ថាដូចច្នេះថា:

នៅពេលដែលលោកដើរទៅណាមកណា មហាជននៅក្នុងប្រទេសខ្មែរហៅលោកថា "ប៉ាក់គីអៅ" ហើយវាដូចជាឈ្មោះទី២របស់លោកចឹង។ វាមិនត្រឹមតែជនជាតិខ្មែរទេ បរទេសជាច្រើនដែលមកលេងស្រុកខ្មែរដូចជាជនជាតិ ហ្វីលីពីន, បារាំង, ឥណ្ឌា, ថៃ និងអាមេរិក ក៏ថាលោកស្រដៀង "ប៉ាក់គីអៅ" ដែរ។ វាពិតជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់ជីវិតលោក។

ដើមដំបូងដែលលោកទទួលអារម្មណ៍ថាលោកមានមុខមាត់ស្រដៀង ប៉ាក់គីអៅ គឺនៅពេលដែលលោកបានចូលរូមក្នុងពិធីជួបជុំមួយគឺ Mekong Festival កាលពីឆ្នាំ ២០១៨ ក្នុងនោះមានភ្ញៀវជាច្រើនជាជនជាតិហ្វិលលីពិន ពួកគេបានប្រាប់លោកថាមានមុខមាត់ស្រដៀងប៉ាក់គីអៅខ្លាំងណាស់។ ភ្ញៀវហ្វិលលីពិនបានស្វែងរករូបថត ប៉ាគីអៅពិតប្រាកដឲ្យលោកមើល ពេលបានមើលហើយ ទើបលោកដឹងថាវាពិតជាស្រដៀងគ្នាមែន។ លោកអស់សំណើចជាខ្លាំងនៅពេលដែលឃើញរូបបែបនេះ។

លោកប្រាប់ថា វាជាកិត្តិយសណាស់ដែលមានមុខមាត់ស្រដៀងប៉ាគីអៅ ព្រោះប៉ាគីអៅ គឺជាមនុស្សល្អ និងចូលចិត្តជួយរឿងការងារសង្គមច្រើន ហើយថែមទាំងជាកំពូលអ្នកប្រដាល់ទៀងផង។ លោកចង់ប្រដាល់ឲ្យល្អដូច ប៉ាគីអៅ ដែរ តែលោកគ្មានទេពកោសលសោះ ទោះបីប្រឹងរៀនយ៉ាងណាក្តី។ ប៉ុន្តែវិស័យប្រដាល់គឺជាកីឡាដែលលោកស្រលាញ់ បន្ទាប់ពីការ​គូសគំនូរ​ផ្សេងៗ ដូចជា សត្វ ឬ តួអង្គ​គំនូរ​ជីវចល ជា​ដើម៕

នេះគឺជាស្នាដៃផ្នែកគំនូររបស់ប៉ាគីអៅខ្មែរ គឺលោក ឈុនលី:

Source: rappler

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor