សិល្បៈ ៖ បទ "មួយម៉ាត់បែកពីរម៉ាត់បែក" របស់ផលិតកម្ម ហង្សមាស ច្រៀងដោយ ឱក សុគន្ធកញ្ញា និពន្ធទំនុកច្រៀង អ៊ីនុ និពន្ធបទភ្លេង សាន់ សុវណ្ណឌីន ទទួលបានអ្នកទស្សនាចំនួន 212K Views ក្នុងពេល១៤ម៉ោងគិតត្រឹមម៉ោង ៩:៣០ ព្រឹកនេះ។
Full Audio បទ "សន្យាបានទេគ្មានបងអូនកុំយំ” របស់ផលិតកម្ម ថោន ច្រៀងដោយ គូម៉ា និពន្ធទំនុកច្រៀង ងួន សុបិន សម្រួលបទភ្លេង ភា ភ្លេង។ បទនេះចេញនៅលើ Page Official Town Production រយៈពេល ១៦ម៉ោងមានចំនួនអ្នកទស្សនា26K Views គិតត្រឹមម៉ោង៩:៣០ ព្រឹកនេះដូចគ្នា។
បទ "បែកគេទៅអូនបងទិញIphone7អោយមួយ” របស់ផលិតកម្ម សាន់ដេ ច្រៀងដោយ នាយ ក្រាន់ និពន្ធទំនុកច្រៀង ហ៊ាង ម៉េងហួរ និពន្ធបទភ្លេង ផេន បូទី។ ចេញTrailer Audio នៅលើ Page Sunday Production មានរយៈពេល១៦ម៉ោង ទទួលបានអ្នកចូលទស្សនាចំនួន 34K Views គិតត្រឹមម៉ោង៩:៣០ ព្រឹកនេះដូចគ្នា៕
