ដោយក្លាយជាកីឡាកររបស់ Bayern Munich ទៅហើយនោះ, James បានបាននិយាយពាក្យប៉ុន្មានឃ្លា ក្នុងគោលបំណងលា Real Madrid មួយរយៈពេលវែង ប៉ុន្តែសម្ដីរបស់គាត់ប៉ុន្មានម៉ាត់នេះ ហាក់បីដូចជាសម្ដីលាចុងក្រោយរបស់គាត់ទៅកាន់អ្នកគាំទ្រ Real Madrid ក្នុងពិភពលោកអញ្ចឹង។
សារនេះបានផុសកាលពីយប់ថ្ងៃអង្គារ ដោយផ្ដោតទៅលាចាកចេញពីអាវលេខ១០របស់ស្ដេចស និងអ្នកគាំទ្រទាំងអស់ក្នុងពិភពលោក។
“ មកដល់ អ្នកគាំទ្រ Real Madrid ទាំងអស់! ខ្ញុំអរគុណចំពោះពេលវេលាដ៏ល្អ ដែលបានចែករំលែកក្នុងរយៈពេល៣ឆ្នាំដ៏អស្ចារ្យ។ ខ្ញុំពិតជារីករាយដែលបានពាក់អាវនេះ ដែលជាអាវខ្ញុំឲ្យតម្លៃខ្ពស់បំផុត។ ហើយខ្ញុំត្រឹមតែអាចនិយាយពាក្យថាអរគុណ សម្រាប់ការស្រឡាញ់ទាំងអស់ ។ខ្ញុំនឹងយកជាប់ខ្លួនជានិច្ច សម្រាប់បទពិសោធន៍ដែលទទួលបានពីកន្លែងនេះ។ អរគុណគ្រប់យ៉ាង។"
