
ក្រោយពីបានដឹងពីជីវភាព និងប្រវត្តិរបស់ជនសង្ស័យដែលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនៅក្នុងផ្សារ១៣មករា (ផ្សារថ្មី) ហើយត្រូវត្រូវម្ចាស់តូបតាមទាន់រួចមក ធ្វើឲ្យអ្នកលេងហ្វេសប៊ុកមានការអាណិតអាសូរដល់ អ្នកមីងជាពន់ពេក រហូតដល់ធ្វើឲ្យបងប្រុសម្នាក់ប្រកាសជូនប្រាក់ ដល់ជនសង្ស័យខាងលើ ចំនួន ១៥០ដុល្លារ ដើម្បីបង្កើតមុខរបរតូចមួយសម្រាប់សាងជីវិតថ្មី ដោយយោងតាមហេតុផល ខាងក្រោមនេះ ៖
ខ្ញុំបាទ ចៅខ្មែរសូមប្រកាសស្វែងរកលោកអ៊ុំ បើអ៊ុំស្រីមិនបាននៅក្នុងឃុំទេ ខ្ញុំនិង ឧបត្ថមលោកអ៊ុំ 150$ (សំរាប់បង្កើតរបរតូចមួយ)
គ្រាន់ធ្វើដើមរកសុីរបរតូចមួយ ដើម្បីជីវិត។មិនមែនអោយមនុស្សខូចកាន់តែបានចិត្តទេ តែម្តាយគេម្តាយខ្ញុំ រឺគាត់អាចជាម្តាយនាក់ តើនាក់មានអារម្មណ៍បែបណាពេលឃើញ ម្តាយយើងត្រូវគេវៃ ស្រែកយំបែបនេះ? ខ្ញុំដឹងថាគាត់ខុស គាត់ធ្វើគឺដោយសារភាពក្រីក្ររ ដើម្បីកូន និងជីវិត។ បើគាត់មាន ម្លេះមិនធ្វើចឹងទេ។ បងប្អូនមើលរូបទីមួយទៅ ត្បិតមិនមែនជារូបគាត់មែន តែវាបានបង្ហាញពីជីវិតអ៊ុំស្រី 50%បាត់ទៅហើយ។ គាត់ធ្វើខុស ទុកអោយប្រធានផ្សាររឺ ច្បាប់ធ្វើចំណាត់ការទៅ កុំវៃគាត់ចឹងអី ព្រោះគាត់អាចមានអាយុស្មើ រឺលើសម្តាយយើងទៀតណាបងៗ។ ខ្ញុំមើលវីដេអូដែរគាត់ស្រែកត្រហូយំ សុំអង្វរ ដោយការឈឺចាប់ និង ភ័យផងនោះ ខ្ញុំពិតជាអាសូរ ហើយសមលេងនោះនៅដក់ជាប់បេះដូងខ្ញុំ2ថ្ងៃហើយមិនទាន់បាត់ទៀត ។ចឹងមានតែធ្វើចេងទេ ទើបជួយអ៊ុំស្រីបាន ហើយកុំអោយខ្ញុំស្រមៃឃើញសំលេងស្រែកយំនោះទៀត។ បើអ៊ុំស្រី រឺបងប្អូនណាបានលឺរឺដឹងជួយទំនាក់ទំនងមកខ្ញុំ តាមរយះលេខទូរសព្ទ័ខាងក្រោម ចាប់ពីម៉ោង 12ថ្ងៃត្រង់ទៅ។
☎️
☎️ 010 221392 / 098 221392 / 0889 221392



សូមបញ្ជាក់ថា ជនសង្ស័យខាងលើមានឈ្មោះថា រួន រុំ អាយុ៦៣ឆ្នាំ មានទីលំនៅខេត្តកំពង់ឆ្នាំង តែបច្ចុប្បន្នរស់នៅពិតប្រាកដ ជាស្ត្រីមេម៉ាយប្តីស្លាប់មានកូន៣នាក់ ទុកឲ្យម្តាយរស់នៅតែលតោលម្នាក់ឯង។