Sponsor
Pisey

ប្រជាពលរដ្ឋ​ជប៉ុន​ ចូល​រួម​ហាត់​សម​ គេច​ខ្លួន​ពី​សង្គ្រាម​នុយក្លេអ៊ែរ​ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង​ ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៧២​ របស់​ទីក្រុង​ ហ៊ីរ៉ូស៊ីម៉ា​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Express បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​០៧ ខែ​សីហា​ ឆ្នាំ​២០១៧។

ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​១៩៤៥​ គឺ​ជា​ថ្ងៃ​ដែល​សម្លាប់​ប្រជាជន​ជប៉ុន​ប្រមាណ​ ១៤ម៉ឺន​នាក់​ ដោយ​សារ​ការ​បាញ់​គ្រាប់​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​ចំនួន​២គ្រាប់​ មក​លើ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​ និង​ទីក្រុង​ណាហ្គាសាគី។ នាយក​រដ្ឋមន្ត្រី​លោក​ ស៊ីនហ្សូ អាបេ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​ថ្មី​ និង​រក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ពិភពលោក​មួយ​ ដោយ​មិន​មាន​អាវុធ​នុយក្លេអ៊ែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​ប្រឹក្សា​សន្តិសុខ​ចំនួន​ ១៥ប្រទេស​ ដែល​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​លើ​ការ​ទប់ស្កាត់​នឹង​សក្ដានុពល​នៃ​ការ​នាំ​ចេញ​របស់​កូរ៉េខាងជើង​ចំនួន​ ២.៣ពាន់​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ ឬ​ក៏​១/៣​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor