Sponsor
Pisey

ស៊ីឌី​ បទ​ចម្រៀង​ "ជីវិត​អ្នក​ក្រ​" របស់​ ខេម ​បាន​ដុត​អារម្មណ៍​អ្នក​គាំទ្រ​មួយ​រយៈ​មក​ហើយ​។ ទើប​តែ​នៅ​ពេល​នេះ​ផលិតកម្ម​ ថោន​ បាន​ចេញ​ជា​ MV ​ដែល​មាន​សាច់រឿង​កម្សត់​សោកសង្រេង​ស្ទើរ​តែ​ទប់​ទឹកភ្នែក​មិន​ជាប់ ​តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​កាន់​តែ​ឆួល​ក្នុង​ចិត្ត​នោះ ​គឺ​ ខេម​ បាន​ប្រាប់​ថា ​សាច់រឿង​ក្នុង​MV​ ខាងលើ​​ ​ជា​​រឿង​ពិត​របស់​លោក​ជាង​៥០​ភាគ​រយ​។

លោក​ ខេម ​បាន​ប្រាប់​ថា​ បទ​ចម្រៀង​ "ជីវិត​អ្នក​ក្រ​" គឺ​លោក​បាន​ស្នើ​ឲ្យ​អ្នក​និពន្ធ​សរសេរ​​ឡើង​ ក្នុង​គោល​បំណង​ចង់​បង្ហាញ​ពី​ជីវិត​អ្នក​ក្រ​ ​រស់​នៅ​ក្នុង​ទុក្ខ​លំបាក​កម្រិត​ណា ​ហើយ​​យើង​កើត​មក​ជា​កូន​អ្នក​ក្រ​គ្រប់​រូប​ គួរ​មាន​ចិត្ត​តស៊ូ​កម្រិត​ណា ​ដើម្បី​កែប្រែ​ជីវិត​ឲ្យ​ចាក់​ផុត​ពី​ក្ដី​លំបាក​ ដែល​ធ្លាប់​បាន​ឆ្លង​កាត់​។ 

ខេម ​បន្ត​ថា​ រឿង​ទុក្ខ​វេទនា​ទាំង​នេះ​ លោក​ក៏​ចង់​បង្ហាញ​ឲ្យ​អ្នក​ដែល​កើត​មក​ជា​កូន​អ្នក​មាន​បាន​ឃើញ​ពី​រូប​ភាព​ពិត​របស់​អ្នកក្រ​ផង​ដែរ​ ព្រោះ​កូន​អ្នក​មាន​ខ្លះ ​គាត់​មិន​ធ្លាប់​បាន​ឃើញ​ មិន​ទាន់​បាន​ជួប​ ឬ​បាន​ឈ្វេង​យល់​ពី​ការ​លំបាក​របស់​អ្នក​ក្រ​បាន​ច្រើន​នោះ​ទេ​ ដូច្នេះ​ហើយ​ទើប​លោក​ចង់​រំលេច​នូវ​ខ្សែ​ជីវិត​អ្នក​ក្រ​ឲ្យ​សង្គម​មនុស្ស​ទាំង​អស់​បាន​ទស្សនា​។

តារា​ចម្រៀង​កំពូល​របស់​ផលិតកម្ម ​ថោន​ រូប​នេះ​បញ្ជាក់​ថា​ សាច់​រឿង​ក្នុង​ MV ខាងលើ​គឺ​ជា​រឿង​ពិត​របស់​លោក​ជាង​ ៥០​ភាគរយ ​គឺ​លោក​កើត​មក​ជា​កូន​អ្នកក្រ​ ធ្លាប់​ជួប​ការ​ពិបាក​ច្រើន​ រហូត​បាន​សម្រេចចិត្ត​ចាក​ចេញ​ពី​ស្រុក​កំណើត​មក​ទីក្រុង ​ធ្វើ​ការ​គ្រប់​បែប​យ៉ាង ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ក្រពះ​ និង​ផ្ញើ​ជូន​ម្ដាយ​នៅ​ឯក​ស្រុក​ ហើយ​តម្លៃ​នៃ​ការ​ព្យាយាម​របស់​លោក​ ទីបំផុត​ ក៏​ជួយ​ឲ្យ​ចាក​ផុត​ពី​ភាព​អត់​ឃ្លាន​ផង​ដែរ​៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor