
រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជាយើងនឹងរងឥទ្ធិពលសម្ពាធទាបពីមកសមុទ្រចិនខាងត្បូង ដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយផ្គរ រន្ទះ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។ នេះបើតាមសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុ។
យោងតាមការព្យាករណ៍ខាងលើឲ្យដឹងទៀតថា ជ្រលងសម្ពាធទាបនេះ នឹងជះឥទ្ធិពលមកលើកម្ពុជា ចាប់ពីថ្ងៃទី១៧ - ១៩ សីហា មុនធ្វើដំណើរដល់ប្រទេសថៃ ដែលបង្កឲ្យនៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ៗ។ ដូច្នេះសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ចុចមើល ៖ នៅព្រឹកនេះ ជំនន់ទឹកភ្លៀងបាន និងកំពុងវាយកលុកខេត្តជាប់សមុទ្រ