
បន្ទាយមានជ័យ ៖ក្រោយពេលអភិបាលខេត្តសាងសង់សួនច្បារមានជ័យហើយស្នងការនគរបាលខេត្ត មានវិធានការ ចំពោះក្រុមខ្ទើយ និងស្រីប្រុស រកស៊ីពេលយប់។
ជាក់ស្តែងកាលពីយប់ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៧ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញល្បាតពេលយប់ ណែនាំដល់ក្រុមខ្ទើយនិងស្រីប្រុស៣ទៅ៤នាក់ រកស៊ីពេលយប់ នៅសួនមានជ័យ ត្រូវបញ្ឈប់សកម្មភាព ព្រោះសួនមានជ័យ ជាកន្លែងសម្រាប់លំអរ និងប្រជាពលរដ្ឋលេងកំសាន្តហាត់ប្រាណពេលល្ងាច។
បើតាមសម្តី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ដោយមានការណែនាំពីលោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួន បវរ អភិបាលខេត្ត បានដាក់វិធានការលុបបំបាត់ ក្រុមខ្ទើយ និងប្រុសស្រីរកស៊ីពេលយប់ នៅសួនមានជ័យ មិនអោយមានទៀតឡើយ បើមានណែនាំមិនស្តាប់ ចាត់ការតាមច្បាប់លុបបំបាត់អោយអស់។

លោកលោកឧត្តមសេនីយ៍ទោ បានបញ្ជាក់បន្ថែមថា កម្លាំងនគរបាលបានចេញល្បាតរាល់យប់ និងនៅជុំវិញសួនមានជ័យ ដើម្បីឃ្លាំមើលក្រុមរកស៊ីពេលយប់នៅសួនមានជ័យ បើសិនជាឃើញមាន ត្រូវចាត់វិធានការព្រោះសួនមានជ័យជាកន្លែងកំសាន្តរបស់ប្រជាពលរដ្ឋ៕
បញ្ជាក់ខលមិនក្នុងហ្វេសប៊ុក៖ កន្លងមកអបរំ ច្រើនលើក ច្រើនសាហើយ បញ្ឈប់ដើរយប់ជ្រៅ តែនៅតែបន្តធ្វើមានឲ្យភាពមិនល្អក្នុងសង្គម បើសិនលោកអ្នកចង់ដឹង មកស៊ើបសិន កុំចេះនិយាយក្នុងសង្គមហ្វេសបុក ។ ចង់ឲ្យគាត់ដើលើផ្លូវល្អៗៗ
សូមគាំទ្រនូវចំណាត់ការរបស់ឯកឧត្តមយ៉ាងពេញទំហឹងធ្វេីអោយសោភ័ណភាពក្នុងខេត្តយេីងគ្មានភាពរញ៉េរញ៉ៃ
អរគុណសមត្ថកិច្ចសម្រាប់ចំណាត់ការមួយនេះ!ភាគច្រើនជាមុខសញ្ញាអាណាចារនិងជួញដូរហើយប្រើប្រាស់គ្រឿងញៀន…..។




