Sponsor
Pisey

អតីត​នាយករដ្ឋមន្ត្រី​ថៃ​ លោក​ស្រី​ Yingluck Shinawatra​ បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ចុង​ក្រោយ​ ទៅ​កាន់​តុលាការ​ទីក្រុង​បាងកក​ នៅ​ថ្ងៃ​អង្គារ​នេះ​ ថា​ រូប​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ណា​មួយ​ ដែល​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ក្នុង​រឿង​ខាតបង់​ថវិកា​ជាតិ​រាប់ពាន់​លាន​បាត​ ដោយសារ​តែ​ប្រមូល​ទិញ​ស្រូវ​ក្នុង​តម្លៃ​ថ្លៃ​ ពី​ប្រជាកសិករ​នោះ​ទេ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Bangkokpost​ បាន​ចេញ​ផ្សាយ​។

លោកស្រី​ Yingluck​ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​ ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​ប្រមាណ​ ៥៣០ពាន់​លាន​បាត​ និង​អាច​ប្រឈមមុខ​ជាប់​ពន្ធនាគារ​ចំនួន​ ១០ឆ្នាំ​ ខណៈ​តុលាការ​នឹង​ប្រកាស​សាលក្រម​ នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា​ ខាង​មុខ​នេះ​។ លោកស្រី​​ បាន​បន្ថែម​ទៀត​ថា​ "គោលនយោបាយ​ទិញ​ស្រូវ​ពី​កសិករ​ថៃ​ក្នុង​តម្លៃ​ថ្លៃ​ បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​កម្រិត​មូលដ្ឋាន​ និង​ថ្នាក់​ជាតិ​ ហើយ​វា​មិន​បាន​ធ្វើ​ឲ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ជាតិ​នោះ​ទេ​ វា​ជា​ហេតុផល​តែ​មួយ​គត់​ ដែល​ខ្ញុំ​ចង់​ឲ្យ​គោលនយោបាយ​នេះ​ នៅ​តែ​បន្ត​ដំណើរ​ការ​ ព្រោះ​វា​គឺ​ជា​គោលនយោបាយ​ស្អាត​ស្អំ​ និង​ត្រឹមត្រូវ​"

លោក​ស្រី​ Yingluck Shinawatra

គួរ​រម្លឹក​ផង​ដែរ​ថា​ លោកស្រី​ Yingluck​ ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​លោក​ Prayut Chan-o-cha​ បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​ កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៤​ និង​ត្រូវ​ហាម​មិន​ឲ្យ​ចូល​រួម​ធ្វើ​សកម្មភាព​នយោបាយ​រយៈពេល​ ០៥ឆ្នាំ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor