ភ្នំពេញ៖ តារាកំប្លែងស្រីវ័យក្មេង កញ្ញា វ៉ាន់ នីឡា ហើយក៏ជាពិធីការនីទូរទស្សន៏ ដែលពេលថ្មីៗនេះ បានភ្ជាប់ពាក្យជាមួយកូនប្រុស ម្ចាស់ល្ខោន ភី សុគន្ធី និងត្រូវបានគេស្គាល់ថា គឺជាកូនស្រីបណ្តូលចិត្តលោក សុវណ្ណ រិទ្ធី ហៅតាវិចទ័រ ប្រធានផលិតរឿងកំប្លែងរបស់ទូរទស្សន៍ស៊ីធីអិន ដែលកំពុងល្បីល្បាញមួយរូបនៅក្នុងវិស័យសិល្បៈ។
មិនថាអាជីព ជាតារាកំប្លែង ជាពិធីការនី ហើយនិងការងារថតស្បតផ្សេងៗ ជារឿយៗ វ៉ាន់ នីឡា ក៏ត្រូវបានខាងសម្អាងការនៅក្នុងស្រុក ល្បីៗជាច្រើន ទាក់ទងទៅថតផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗទៀតផង។ ហើយកាលពីថ្ងៃទី ២២ សីហាកន្លងទៅ តារាស្រីក្មេងខ្ចីរូបនេះ ក៏បានទៅថតឱ្យសម្អាងការមួយ ឈ្មោះថា Win Samangka & Salon ។
នៅក្នុងវិដេអូ ដែលមានឈុតសម្លៀកបំពាក់កូនក្រមុំពណ៌ស របស់នាង ធ្វើឲ្យអ្នកលេងបណ្តាញសង្គម ប្រហោងពោះអស់ ព្រោះតែរ៉ូបនោះរាងរលុងៗ ហើយស៊ិចស៊ីបញ្ចេញដើមទ្រូងស្ទើរតែស្រុងទៅហើយ។
កាលពីយប់មិញផងដែរ តារាកំប្លែងស្រីវ័យក្មេង រូបនេះ បានបង្ហោះសារ នៅក្នុងគណនីហ្វេសប៊ុកនាង ថា៖ កើតមកជាមនុស្ស មានគេស្រឡាញ់ មានគេស្អប់ ជារឿងធម្មតានៅពេលដែលគេធ្វើល្អកុំគិតថាគេសុទ្ធតែស្រឡាញ់យើងទាំងអស់៕
ទស្សនាវីដេអូខាងក្រោមនេះ៖



















