Sponsor
Amapapa News

លោក​ ដួង វីរៈសិទ្ធ​ គឺជា​តារា​ចម្រៀង​ចូលចិត្ត​ស្លៀកពាក់​ស៊ីវិល័យ​ និង​ច្នៃ​ម៉ូដ​ប្លែកៗ​ ប៉ុន្តែ​ចំណង់ចំណូលចិត្ត​លោក​មិន​បោះបង់​អត្តសញ្ញាណ​ជា​កូន​ខ្មែរ​ឡើយ​។ ចង់​ដឹង​ទេ ​ការ​ច្នៃ​ម៉ូដ​សំលៀកបំពាក់​របស់​តារា​ចម្រៀង​វ័យ​ក្មេង​ល្បី​ឈ្មោះ​ ​មួយ​ឈុត​មាន​តម្លៃ​ខ្ពស់​កម្រិត​ណា ​?

ផ្ដល់​បទសម្ភាសន៍​ជា​មួយ​លោក​ តាន់ ចន្ថា​ អ្នក​យក​ព័ត៌មាន​ Kqube​ នៅ​ក្នុង​ស្ទូឌីយោ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​លោក​ ដួង វីរៈសិទ្ធ​ បាន​ប្រាប់​ថា​ ជា​ទូទៅ​សំលៀកបំពាក់​របស់​លោក​ភាគ​ច្រើន​ គឺ​ជា​ការ​ច្នៃ​ម៉ូដ​របស់​ជាង​ប្រចាំ​ខ្លួន​លោក​ផ្ទាល់ ​ហើយ​ក្នុង​មួយ​ឆ្នាំៗ​លោក​បាន​កុម្ម៉ង់​ច្នៃ​ប្រមាណ​ជា​៣០​ទៅ​៤០​ ម៉ូដ​ និង​មាន​តម្លៃ​ខ្ពស់​ ក្នុង​មួយ​ឈុត​គឺ​ចាប់​ពី​​២០០​ទៅ​៣០០​ ដុល្លារ ​។ ចំណែក​ឈុត​តម្លៃ​ទាប​បំផុត​ គឺ​ត្រឹម​៥០​ដុល្លារ​ ហើយ​មូលហេតុ​ដែល​សេវា​ច្នៃ​ម៉ូដ​រាង​ថ្លៃ ​គឺ​ឈុត​ខ្លះ​លោក​ជ្រើសរើស​សាច់​ក្រណាត់​ល្អ​ និង​ពិបាក​ច្នៃ​ខ្លាំង​ ដូច្នេះ​ហើយ​ត្រូវ​ប្រើ​ពេល​រាង​យូរ​ ទើប​ជាង​គេ​ទារ​តម្លៃ​រាង​ខ្ពស់​។

តារា​រូប​នេះ​បន្ត​ថា​ ក្រៅ​​ពី​សំលៀកបំពាក់​ច្នៃ​ម៉ូដ​ផ្ទាល់ លោក​ក៏​មាន​ទិញ​ពីក្រៅ​ស្រុក​យក​មក​ច្នៃ​បន្ថែម​ផង​ដែរ​ ហើយ​សំលៀកបំពាក់​ទាំង​នោះ​មាន​មក​ពី​ប្រទេស​ ថៃ​ ហុងកុង ​កូរ៉េ ​ជា​ដើម​ រីឯ​តម្លៃ​គឺ​ដូច​លើ​ទីផ្សារ​ ។ តារា​រូប​នេះ​បន្ត​ថា​ ក្នុង​មួយ​ឆ្នាំៗ​លោក​បាន​ចំណាយ​ថវិកា​ទៅ​លើ​សំលៀក​បំពាក់​ និង​ការ​តុបតែង​ខ្លួន​ស្ទើរ​ជិត​ពាក់កណ្ដាល​នៃ​ចំណូល​សរុប​ទៅ​ហើយ ​៕

លោក ដួង វីរៈសិទ្ធ​
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor