Sponsor
Amapapa News

កូរ៉េខាងជើង​ បាន​បញ្ចេញ​រូបថត​ដែល​បង្ហាញ​ពី​ការ​អភិវឌ្ឍ​មីស៊ីល​ Pukguksong-3​ ដែល​ជា​មីស៊ីល​ផ្លោង​ និង​កាំជ្រួច​មីស៊ីល​ Hwasong​ ដែល​ជា​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដ៏​ទទួល​បាន​ជោគជ័យ​ដំបូង​របស់​ទីក្រុង​ព្យុងយ៉ាង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ sputnik​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។

រូបភាពការបង្ហាញបច្ចេកវិទ្យាមីស៊ីលសេរីថ្មី នៅវិទ្យាស្ថានវត្ថុធាតុគីមីរបស់កូរ៉េខាងជើង

មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក​ គីម​ ជុងអ៊ុន​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​វិទ្យាស្ថាន​វត្ថុ​ធាតុគីមី​ នៃ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​ការពារ​ជាតិ​​ ដែល​ត្រូវ​គេ​រាយការណ៍​ថា​ មាន​នាទី​ទទួល​បន្ទុក​លើ​ការ​ផលិត​ម៉ាស៊ីន​គ្រាប់​រ៉ុកកែត​-មីស៊ីល និង​ក្បាល​គ្រាប់​សម្រាប់​បំពាក់​នៅ​លើ​នោះ​ ប៉ុន្តែ​កាល​បរិច្ឆេទ​​នៃ​ការ​ចុះ​​ទស្សន​កិច្ច​នេះ​ ពុំ​ទាន់​បញ្ជាក់​ពេលវេលា​ច្បាស់លាស់​នៅ​ឡើយ​ទេ​។

អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​របស់​វិទ្យាស្ថាន​គោលនយោបាយ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​លោក​ Lee Choon-geun​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កូរ៉េខាងជើង​កំពុង​ព្យាយាម​កសាង​រថយន្ត​ និង​អភិវឌ្ឍ​មីស៊ីល​ដែល​បាញ់​ចេញ​ពី​នាវាមុជទឹក​ SLBM​ ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​សេរី​ថ្មី​។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អ្នកនាំ​ពាក្យ​ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង​លោក​ Baik Tae-hyun​ បាន​និយាយ​ថា​ "មាន​ការ​ព្រួយ​បារម្ភ​ថា​សមត្ថភាព​នុយក្លេអ៊ែរ​ និង​មីស៊ីល​របស់​កូរ៉េខាងជើង​ កំពុង​ស្ថិត​នៅ​ជិត​កម្រិត​នៃ​បន្ទាត់​ក្រហម​"

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor