Sponsor
Amapapa News

កូរ៉េខាងត្បូង​ យល់​ព្រម​ឲ្យ​សហរដ្ឋ​អាមេរិក​ ​ដាក់​ពង្រាយប្រព័ន្ធ​ការពារ​មីស៊ីល​ (THAAD) នៅ​ក្នុង​ប្រទេស​។ នេះ​បើ​យោង​គេហទំព័រ​សារព័ត៌មាន​ sputnik​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​អង្គារ​ ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។

ទីភ្នាក់ងារ​ព័ត៌មាន​ យ៉ុនហាប​ បាន​រាយការណ៍​នា​ពេល​ថ្មី​ៗ​ថា​ កិច្ច​ព្រមព្រៀង​នេះ​ ត្រូវ​បាន​សម្រេច​ ក្នុង​កំឡុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធាន​អគ្គសេនាធិការ​ចម្រុះ​អាមេរិក​លោក​ Joseph Dunford​ និង​ឧត្ដមសេនីយ៍​កូរ៉េខាងត្បូង​លោក​ Jeong Kyeong-doo​។ ទីភ្នាក់ងារ​ បាន​បន្ថែម​ទៀត​ថា​ យោធា​កូរ៉េខាងត្បូង​ និង​អាមេរិក​ បាន​ព្រមព្រៀង​គ្នា​ ចាត់​វិធាន​ការ​សងសឹក​ចំពោះ​ការ​បាញ់​បង្ហោះ​កាំជ្រួច​ផ្លោង​ ចុង​ក្រោយ​របស់​កូរ៉េខាងជើង​ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ ដើម្បី​ឆ្លើយ​តប​សកម្មភាព​យោធា​ផ្សេង​ៗ​ផង​ដែរ​។ 

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​ Moon Jae-in បាន​និយាយ​ឲ្យ​ដឹង​ថា​ សហរដ្ឋ​អាមេរិក​ កំពុង​ពិចារណា​ពី​ការ​ដាក់​ពង្រាយ​ឧបករណ៍​ការពារ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ទៅ​ឲ្យ​ទីក្រុង​ សេអ៊ូល​ បន្ទាប់​ពី​ការ​បាញ់​មីស៊ីល​ផ្លោង​ចុង​ក្រោយ​របស់​កូរ៉េខាងជើង​ កាល​ពី​ម្សិលមិញ​។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គណៈ​លេខាធិការ​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Yoshihide Suga​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មីស៊ីល​ដែល​បាន​ហោះ​ឆ្លង​កាត់​កោះ​ហុកកៃដូ​ ភាគ​ខាង​ជើង​ប្រទេស​ ហើយ​បាន​ធ្លាក់​ចូល​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ក្នុង​ចម្ងាយ​ ១.១៨០គីឡូម៉ែត្រ​៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor