Sponsor
Pisey

រដ្ឋលេខាធិការ​សហរដ្ឋអាមេរិក​លោក​ Rex Tillerson​ បាន​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​នឹង​មិន​ស្វែង​រក​លេស​​ទម្លាក់លោក​ គីម​ ជុងអ៊ុន​ ពី​មេដឹកនាំ​របស់​កូរ៉េខាងជើង​នោះ​ទេ​ ទោះ​បី​ជា​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង​ និង​ការ​បាញ់​មីស៊ីល​ថ្មី​ៗ​នេះ​ក៏​ដោយ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ អង់គ្លេស​ (express) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​០២ ខែ​កក្កដា​ ឆ្នាំ​២០១៧។

លោក​បាន​ថ្លែង​ទៅ​កាន់​អ្នក​ផ្ដាច់​ការ​កូរ៉េខាងជើង​ឲ្យ​ដឹង​ថា "យើង​មិនមែន​ជា​សត្រូវ​របស់​អ្នក​ទេ​ ហើយ​ក៏​មិន​ស្វែង​រក​ការ​ផ្លាស់ប្ដូរ​របប​ ការ​បង្រួបបង្រួម​ឧបទ្វីប​ឡើង​វិញ​ និង​រក​លេស​ ដើម្បី​បញ្ជូន​យោធា​របស់​យើង​ ឲ្យ​ទៅ​តំបន់​មាន​ជម្លោះ​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​នោះ​ដែរ​"។

ជុំវិញ​សេចក្ដី​បញ្ជាក់​ខាង​លើ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កូរ៉េខាងជើង​ បាន​ប្រកាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លួន​ថា​ "ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ ហ៊ាន​បង្ហាញ​សញ្ញា​នៃ​ការ​ប៉ុនប៉ង​ដក​អ្នក​ដឹកនាំ​កំពូល​ ទីក្រុង​ព្យុងយ៉ាង​ យើង​នឹង​បង្ហាញ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ ឃើញ​នៅ​គ្រាប់​នុយក្លេអ៊ែរ​ដ៏​ខ្លាំងក្លា​ជា​ច្រើន​ ដែល​កំពុង​ត្រៀម​បាញ់​កម្ទេច​អាមេរិក​តែ​ម្ដង​"៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor