Sponsor
Pisey

ទីក្រុង​ប៉េកាំង​៖ អ្នក​ដឹកជញ្ជូន​សាធារណៈ​ប្រទេស​ចិន​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ចំនួន​រថយន្ត​ក្រុង​អគ្គិសនី​ នៅ​ក្នុង​ទីក្រុង​នឹង​អាច​កើន​ឡើង​ពី​ ១ពាន់​ ទៅ​១ម៉ឺន​គ្រឿង​ នា​ឆ្នាំ២០២០។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ ស៊ិន ហ៊ួរ​ (xinhua) បាន​ចេញ​ផ្សាយ​នា​រសៀល​ថ្ងៃ​ពុធ​ ទី​០២ ខែ​កក្កដា​ ឆ្នាំ​២០១៧។ 

អនុប្រធាន​គ្រប់គ្រង​ទូទៅ​លោក​ Zhong Qianghua​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ សមាមាត្រ​នៃ​រថយន្តក្រុង​ដែល​ដំណើរ​ការ​ដោយ​អគ្គិសនី​ ក្នុង​ចំណោម​ឡាន​ក្រុង​សាធារណៈ​សរុប​នឹង​កើន​ឡើង​ពី​ ១០​ ទៅ​៦០ភាគរយ​ ក្នុង​រយៈពេល​បី​ឆ្នាំ​ខាង​មុខ​នេះ​។ លោក​បាន​បន្ត​ទៀត​ថា​ ឡាន​ក្រុង​អគ្គិសនី​នេះ​ អាច​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ចំនួន​ ៤៥តោន​ក្នុង​មួយ​ឆ្នាំ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ រថយន្ត​ក្រុង​ខាង​លើ​ អាច​ជួយ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​បាន​ច្រើន​នាក់​​ និង​ចំណាយ​ពេល​តិច​​ ព្រម​ទាំង​ជួយ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​៕

៣ឆ្នាំ​ខាង​មុខ​ រថយន្ត​ក្រុង​អគ្គិសនី​ចិន​ នឹង​កើត​ឡើង​រាប់​ម៉ឺន​គ្រឿង​!
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor