Sponsor
Amapapa News

បុរស​កម្សត់​ស្លូតបូត​ជា​ពលករ​កូរ៉េ​ម្នាក់ ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ បង្ហាញ​ក្ដី​អាណិត​អាសូរ​ពន់​ពេក​ ពេល​ដឹង​ថា​ គាត់​ត្រូវ​បាន​ប្រពន្ធ​បោក​ប្រាស់​យក​ផ្ទះបុរី​ដែល​គាត់​ទិញ​ឲ្យ​ទៅ​​​ស៊ីដាច់​ម្នាក់​ឯង។

ហេតុអ្វីមិនអាណិតប្តី!!!! ប្តីខំធ្វើការនៅប្រទេសកូរ៉េ​ ទាំងធ្លាក់ឈាមតាមច្រមុះ ឈឺមិនហ៊ានទៅពេទ្យ សុីអត់សុីឃ្លាន សន្សំលុយផ្ញើរអោយប្រពន្ធទិញផ្ទះ ប្រពន្ធលួចលក់ផ្ទះយកលុយរត់បាត់…

​ជា​​ប្ដី​ក្រីក្រ​កំព្រា​ឪពុក​​តាំង​ពី​តូច ​រស់​នៅ​ស៊ី​អត់​ស៊ី​ឃ្លាន​ពីរ​ម្នាក់​​ម្ដាយ​កូន ​នៅ​ម្ដុំ​​ព្រែកព្នៅ​ ជាយ​ក្រុង​ភ្នំ​ពេញ ​តែ​លោក​​បាន​ខិត​ខំ​រៀន​​រហូត​ប្រលង​ជាប់​ធ្វើ​ជា​ពលករ​កូរ៉េ និង​មាន​រយៈពេល​ជិត​ ៥​ឆ្នាំ​ហើយ។ លោក​រៀប​រាប់​ថា ដោយ​សារ​តែ​ស្រលាញ់​ និង​ទុក​ចិត្ត​ប្រពន្ធ ខ្លួន​សុខចិត្ត​ចេញ​មុខ​ទិញ​បុរី​បង់​រំលោះ​ក្នុង​តម្លៃ​ប្រមាណ ៤៩ ០០០ ដុល្លា ​ដោយ​ដាក់​​តែ​ឈ្មោះ​ប្រពន្ធ​ម្នាក់​ឯង​ប៉ុណ្ណោះ ព្រោះ​គិត​ថា​គង់​តែ​រួម​ជា​ប្ដី​ប្រពន្ធ​​គ្នា​ដដែល បែរ​ជា​ប្រពន្ធ​ធ្វើ​ឲ្យ​ខ្លួន​ក្អួត​ឈាម។ លោក​បន្ត​ថា លោក​បាន​មក​លេង​ខ្មែរ​ដើម្បី​ឲ្យ​ដឹង​ដំណើរ​រឿង​ដើម​ទង​ជា​ច្រើន​ថ្ងៃ​ហើយ ហើយ​ ​​៥​ថ្ងៃ​ចុងក្រោយ​នេះ មិន​ដែល​បាន​ហូប​បាយ​ទេ ព្រោះ​ឆ្អែត​ចិត្ត​ពេក។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ មេរៀន ជីវិត បានរៀបរាប់ពីរឿងវ៉ាវរបស់ពលករខ្មែរ ដែលគាត់ខំសន្សំលុយផ្ញើរអោយប្រពន្ធទិញផ្ទះនៅបុរីវិមានភ្នំពេញ នឹងដាក់ឈ្មោះប្រពន្ធដោយគិតថាជាគ្រួសារតែមួយ ប៉ុន្តែរឿងដែលនឹកស្មានមិនដល់។ ខាងក្រោមជាការរៀបរាប់របស់គាត់ដែលបានផុសជាសាធារណៈ ដោយសរសេរថា៖

(គ្មានរឿងអីត្រូវខ្មាសគេទៀតទេ)គឺគាត់បានលួចលក់ផ្ទះដែលខ្ញុំខំរកលុយនៅកូរ៉េផ្ញើរមកអោយគាត់ទិញផ្ទះនៅ សុខចិត្តលំបាកខ្លួនឯងអោយតែប្រពន្ធកូនមានផ្ទះល្អនៅ តែមនុស្សគ្មានកំណើត លក់ផ្ទះយកលុយអោយម៉ែឪខ្លួនឯងអស់ ហើយរត់បាត់ គ្មានអាណិតប្តីធ្វើការនៅកូរ៉េជិត៥ឆ្នាំគ្មានសល់លុយ១០០ ហើយសូម្បីតែលុយខ្ចីម៉ែខ្ញុំ២០០០$ ក៏មិនសងយកអោយម៉ែឪខ្លួនឯងអស់ ហើយថាខ្លួនត្រូវទៀត ខ្ញុំទុកចិត្តមនុស្សខុសហើយ ទិញផ្ទះសុខចិត្តដាក់ឈ្មោះប្រពន្ធតែម្នាក់ឯង នឹកឃើញថាប្រពន្ធយើងហើយមិនអីទេ សូម្បីតែឈ្មោះម៉ែខ្ញុំក៏មិនដាក់ដែរ តែលូវខ្ញុំមើលមនុស្សខុស

ជិវិតពលករកំសត់ ខំធ្វើការនៅប្រទេសកូរ៉េទាំងធ្លាក់ឈាម ឈឺមិនហ៊ានទៅពេទ្យ សុីអត់សុីឃ្លាន សន្សំលុយផ្ញើរអោយប្រពន្ធទិញផ្ទះ ប្រពន្ធលួចលក់ផ្ទះយកលុយរត់បាត់ គាត់កំពុងខូចចិត្ត សូមបងប្អូនជួយផ្តល់កម្លាំងចិត្តផង អរគុណ

ខំប្រឹងរកលុយឈឺម្តងៗគ្មានលុយទៅពេទ្យទេខ្ចីលុយគេរាល់ពេល ទីបំផុតគេយកលុយរត់អស់

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor