Sponsor
Amapapa News

បន្ទាយមានជ័យៈ បុរសម្នាក់ ត្រូវរថយន្តកូរ៉េដឹកត្រីកិនស្លាប់ នៅនឹងកន្លែង ខណៈដែលជិះម៉ូតូបុកឆ្កែរត់ឆ្លងផ្លូវ កាលពីវេលាម៉ោង៧៖២០នាទីព្រឹក ថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចខាងលិចសាលាក្រហម ភូមិសុរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនកើតហេតុគេបានឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏បុកជាមួយឆ្កែរត់កាត់ផ្លូវ បណ្តាលឲ្យដួលធ្លាក់លើថ្នល់ គាប់ជួនរថយន្តកូរ៉េដឹកត្រីមកដល់បានកិនចំពេញកណ្ដាលលើដងខ្លួនស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម ចំណែករថយន្តបង្កបានបន្តគេចខ្លួនរហូតដល់ទីរួមស្រុកអូរជ្រៅទើបសមត្ថកិច្ចចាប់បាន។

លោក ស៊ុត ហួរ នាយផ្នែកចរាចរណ៍ស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ រីឯអ្នកបើកបររថយន្តបង្កបានគេចខ្លួនបាត់ បច្ចុប្បន្ន វត្ថុតាងបានអូសមករក្សាទុកនៅអធិការដ្ឋាន ចំណែកសាកសពកំពុងតម្កល់ទុករងចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor