
នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការនី ប្រមាណជាង ១ម៉ឺននាក់នៅ សួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
នេះជាឱកាសដ៏ល្អដែល សម្តេចតេជោ បានស្វែងយល់អំពីសុខទុក្ខកម្មករ ដើម្បីផ្តល់នូវដំណោះ ស្រាយចាំ បាច់នានាជូនដល់បងប្អូនយើងទាំងតម្រូវការចាំបាច់នានា និងការតម្លើងប្រាក់ខែជាដើម។ ព្រោះសុខទុក្ខ កម្មករគឺជាសុខទុក្ខរបស់សម្តេចតេជោផ្ទាល់។
សូមទស្សនា ទិដ្ឋភាព សម្ដេចតេជោ ហ៊ុន សែន បានទទួលទានអាហារថ្ងៃត្រង់ជាមួយក្រុមកម្មការិនីរោងចក្រ នៅសួនវឌ្ឍនៈ ២ ៖



