Sponsor
Pisey

ប្រព័ន្ធ​ផ្សព្វផ្សាយ​ Al-Ahram ប្រទេស​អេហ្ស៊ីប​ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​អាកាសចរណ៍​ បាន​បញ្ជា​ឲ្យ​អាកាស​យានដ្ឋាន​អន្តរជាតិ​ទីក្រុង​ Cairo បំពាក់​ឧបករណ៍​កាំរស្មី​ X ដើម្បី​រក​មើល​គ្រាប់​បែក​ និង​ដាក់​ដំណើរការ​នៅ​២ខែ​ខាង​មុខ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ sputnik​ បាន​ចេញ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​០៧ ខែ​សីហា​ ឆ្នាំ​២០១៧។

នៅ​ចុង​ខែ​មុន​ គណៈប្រតិភូ​ជំនាញ​ការ​រុស្ស៊ី​ស្ដី​ពី​សន្តិសុខ​អាកាសចរណ៍​ បាន​បញ្ចប់​ការ​ត្រួត​ពិនិត្យ​ផ្នែក​សន្តិសុខ​នៃ​ប្រលានយន្តហោះ​ទីក្រុង​ Cairo​ ដែល​នឹង​ត្រូវ​ប្រើ​សម្រាប់​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​ Aeroflot​ របស់​ទីក្រុង​​ម៉ូស្គូ​ ​បន្ទាប់​ពី​ជើង​ហោះ​ហើរ​បន្ត​។ 

ពួក​គេ​ក៏​បាន​ពិនិត្យ​មើល​វិធាន​ការ​នានា​ ដែល​ត្រូវ​ធ្វើ​ដោយ​អេហ្ស៊ីប​ ដើម្បី​ធានា​សុវត្ថិភាព​អ្នកដំណើរ​ បុគ្គលិក​អាកាសយានិក​ រួម​ទាំង​ប្រព័ន្ធ​ឃ្លាំ​មើល​វីដេអូ​ និង​ឧបករណ៍​អេឡិចត្រូនិក​ ដែល​បាន​ដំឡើង​ជា​ថ្មី​ៗ​នេះ​ សម្រាប់​ធ្វើ​ការ​ស្កេន​បុគ្គលិក​ចូល​ក្នុង​ប្រលានយន្តហោះ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥ ក្រុង​ម៉ូស្គូ​ បាន​ផ្អាក​ការ​ហោះហើរ​រវាង​រុស្ស៊ី​ និង​អេហ្ស៊ីប​ បន្ទាប់​ពី​យន្តហោះ​ដឹក​អ្នក​ដំណើរ​រុស្ស៊ី​ បាន​បុក​គ្នា​នៅ​ក្នុង​តំបន់​ស៊ីណៃ​ (Sinai)​ ដែល​សម្លាប់​មនុស្ស​ប្រមាណ​ ២២៤នាក់​នៅ​ក្នុង​ហេតុការណ៍​នេះ​។ បន្ទាប់​ពី​ការ​ធ្លាក់​យន្តហោះ​នេះ​ រុស្ស៊ី​បាន​ស្នើ​ឲ្យ​អេហ្ស៊ីប​ គួរ​តែ​បង្កើន​វិធានការណ៍​សន្តិសុខ​ និង​ចុះ​ហត្ថលេខា​លើ​សារ​រួមគ្នា​មួយ​ស្ដី​ពី​សន្តិសុខ​អាកាសចរណ៍​ប្រទេស​ទាំង​ពីរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor