Sponsor
Pisey

អតីត​ខ្សែ​បម្រើ​ Liverpool លោក Jamie Redknapp បាន​និយាយ​ថា​ក្រុម​បិសាច​ក្រហម​ Manchester United នឹង​ឈ្នះ​ពាន ​Premier League ប្រសិន​បើ​ពួក​គេ​អាច​ចុះ​កុង​ត្រា​ស៊ីញេ​យក ​Bale ពី​ Real Madrid បាន​ក្នុង​រដូវ​ក្ដៅ​នេះ។

បិសាច​ក្រហម​មាន​ព័ត៌មាន​ជាប់​ទាក់ទង​ក្នុង​ការ​ចុះ​កុង​ត្រា​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វែល​ហើយ Redknapp ជឿ​ថា​បើ​ទិញ​បាន​មែន​នោះ ​Man Utd ពិត​ជា​ធ្វើ​ឲ្យ​កក្រើក ​Premier League មិន​ខាន។ និយាយ​ក្នុង​គេហទំព័រ​កីឡាករ​លំដាប់​ពិភពលោក​ Sky Sport News ទាក់ទង​ទៅ​នឹង​រដូវ​កាល​ថ្មី​អតីត​កីឡាករ Liverpool និយាយ​យ៉ាង​ដូច្នេះ៖

" ប្រសិន​បើ​អាច​ទៅ​រួច​(ទិញ​ Bale)​អ្នក​គិត​ថា​គួរ​តែ​ប្រគល់​ពាន​ឲ្យ ​Man Utd ​ពេល​នេះ​តែ​ម្ដង​ទៅ​។ ​ខ្ញុំ​មិន​ចង់​និយាយ​អី ពី​នរណា​ផ្សេង​ទៀត​ទេ​ ដោយ​សារ​តែ ​Bale ​ល្អ​ស្រាប់​ទៅ​ហើយ​​។​គាត់​នឹង​ធ្វើ​ឲ្យ ​Premier League កក្រើក​ម្ដង​ទៀត​ពេល​គាត់​ត្រឡប់​មក​វិញ"។

“ ខ្ញុំ​គិត​ថា​វិធីសាស្ត្រ​ដែល​គាត់​លេង​ ក្នុង​ក្រុម​​គឺ​ពិត​ជា​ គួរ​ឲ្យ​ចាប់​អារម្មណ៍​។ មាន​តែ​កីឡាករ​ពីរ​បី​នាក់​ប៉ុណ្ណោះ​ ដែល​អាច​ធ្វើ​នូវ​អ្វី​ដែល​គាត់​អាច។ គាត់​កើត​មក​លើក​លោក​នេះ ​ដើម្បី ​Premier League នេះ​គឺ​ជា​ភាព​ពិត​។ ពេល​ខ្លះ​លីក​ណា​មួយ​ក៏​សាក​សម​សម្រាប់​គាត់​ដែរ។ ប្រសិន​បើ​គាត់​ទំនេរ​ មិន​មែន​មាន​តែ​Man Utd ទេ​ដែល​ចង់​បាន​គាត់ ​​ក្រុម​ដទៃ​ទៀត​អាច​នឹង​ប្រជែង​ជាមួយ​ Man Utd ដើម្បី​ចុះ​កុង​ត្រា។" 

ចុង​ក្រោយ​អតីត​កីឡាករ លេង​ឲ្យ​ ​Liverpool បាន​២៣៧​ប្រកួត​និយាយ​ថា​៖“ ពេល​ដែល​អ្នក​មាន​កីឡាករ​ដូច​ជា ​Bale ​គឺ​ជា​គុណ​សម្បត្តិ​របស់​អ្នក​។ អ្នក​អាច​មាន​ជម្រើស​ ប្រសិន​បើ​គាត់​ចាក​ចេញ​ខ្ញុំ​ជឿ​ថា​ Jose  នឹង​ព្យាយាម​ទិញ​គាត់​​ហើយ​បើ​គាត់​មក​មែន​​គឺ​ចាំ​តែ​មើល​ទៅ!”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor