Sponsor
Amapapa News

កូរ៉េខាងជើង​ បាន​បង្ហាញ​រូបភាព​កាំជ្រួច​មីស៊ីល​ឆ្លង​ទ្វីប​កម្រិត​មធ្យម​ (IBM)​ ដែល​បាន​បាញ់​ទៅ​លើ​ប្រទេស​ជប៉ុន​ ដែល​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ នឹង​កើត​ឡើង​សង្គ្រាម​លោក​លើក​ទី​៣។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Express​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧។

មីស៊ីល​នេះ​ ត្រូវ​បាន​បាញ់​បង្ហោះ​ចេញ​ពី​ទីក្រុង​ Sunan​ ជិត​ទីក្រុង​ព្យុងយ៉ាង​របស់​ប្រទេស​កូរ៉េខាងជើង​ និង​អាច​ហោះ​ចម្ងាយ​ប្រហែល​ ២.៧០០ គីឡូម៉ែត្រ។ បញ្ជា​ការដ្ឋាន​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​របស់​ទីស្នាក់ការ​កណ្ដាល​កោះ​ហាវ៉ៃ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កូរ៉េខាងជើង​ បាញ់​មីស៊ីល​ចំនួន​៣គ្រាប់​ ដោយ​គ្រាប់​ទី​មួយ​ និង​ទី​បី​ នៅ​វេលា​ម៉ោង​ ១១៖៤៩នាទី​ព្រឹក​ និង​គ្រាប់​ទី​ពីរ​ ម៉ោង​ ១០៖៤៩​នាទី​រសៀល​ (ម៉ោង​ក្នុង​ស្រុក​) បាន​ទទួល​បរាជ័យ​ក្នុង​បាញ់​បង្ហោះ​។

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​ Moon Jae-in​ បាន​បញ្ជា​ឲ្យ​កង​កម្លាំង​ធ្វើ​ការ​ឆ្លើយតប​ទៅ​នឹង​ការ​បាញ់​បង្ហោះ​នេះ​ ដោយ​ប្រើ​យន្ត​ហោះ​ចំនួន​ ៤គ្រឿង​ទម្លាក់​គ្រាប់​បែក​ធុន​ធ្ងន់​ ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ពេល​ធ្វើ​សម​យុទ្ធ​ជា​មួយ​អាមេរិក​ កាល​ពី​ម្សិលមិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​កម្មវិធី​ Chatham House Asia​ បាន​និយាយ​ថា ​លោក​ គីម​ ជុងអ៊ុន​ គ្រោង​រៀបចំ​បាញ់​បង្ហោះ​មីស៊ីល​ធន់​ធ្ងន់​នៅ​ពាក់​កណ្ដាល​ខែ​សីហា​ ប៉ុន្តែ​អ្នក​ឯកទេស​ម្នាក់​ បាន​ព្រមាន​ថា​ ទីក្រុង​ព្យុងយ៉ាង​ គួរ​តែ​បញ្ឈប់​ការ​វាយប្រហារ​ទឹកដី​អាម៉េរិក​ និង​ប្រឆាំង​នឹង​លោក​ ដូណាល់​ ត្រាំ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor