
អាជ្ញាធរអាល្លឺម៉ង់ ជ្រើសរើសយកជនល្មើសលោក Ahmad A អាយុ ២៦ឆ្នាំ ឲ្យមកផ្ដល់ព័ត៌មាន និងបង្ហាញក្រុមជ្រុលនិយមផ្សេងទៀត ដែលឈរជើងនៅទីក្រុង Hamburg។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយនាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
មន្ត្រីខាងលើ បានចោទប្រកាន់ និងព្យាយាមរកវិធីឲ្យជនល្មើសនេះ បង្ហាញពីសកម្មភាពរបស់ក្រុមជ្រុលនិយមខ្លួន ប៉ុន្តែលទ្ធផលទទួលបាន គឺបដិសេធមិនព្រមធ្វើជាអ្នកផ្ដល់ព័ត៌មានទេ។ លើសពីនេះទៀត Ahmad ជាបុគ្គលិកនៃមជ្ឈមណ្ឌលផ្ដល់ប្រឹក្សាផ្នែក Legato បាននិយាយថា អាល្លឺម៉ង់កុំព្យាយាមជ្រៀតជ្រែកលើសាសនាដ៏ទៃ វានឹងទទួលរងបញ្ហាច្រើនជាងនេះទៀត។
ជនល្មើសខាងលើនេះ នៅថ្ងៃទី២៨ ខែមុន បានយកកាំបិតប្រវែង២០សង់ទីម៉ែត្រ ចាក់ទៅលើមនុស្សឲ្យស្លាប់ និងរងរបួសជាច្រើននាក់ ព្រមទាំងស្រែកថា Allahu Akbar នៅផ្សារទំនើប Edeka ទីក្រុង Hamburg។
គួររម្លឹកផងដែរថា កាលពីខែកញ្ញា ឆ្នាំ ២០១៦ អាជ្ញាធរក្រុង បានទទួលព័ត៌មានថា ជនសង្ស័យកំពុងព្យាយាមរកវិធីដ៏ល្អបំផុត ដើម្បីចូលរួមជាមួយក្រុមភេរវកម្មអីុស្លាម ISIS នៅក្នុងប្រទេសស៊ីរី៕
