Sponsor
Pisey

ទីក្រុង​ប៉េកាំង​ គ្រោង​​នឹង​ធ្វើ​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​២​ រយៈពេល​បី​ថ្ងៃ​ នៅ​ជិត​ឆ្នេរ​ប្រទេស​កូរ៉េខាងជើង​ ខាង​មុខ​នេះ​។ បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​សុក្រ​ ទី​០៤ ខែ​សីហា​ ឆ្នាំ​២០១៧។

សេចក្ដី​ប្រកាស​នេះ​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ សម​យុទ្ធ​នេះ​នឹង​ធ្វើ​ចាប់​ពី​ម៉ោង​ ៦ព្រឹក​ថ្ងៃ​សៅរ៍​ ដល់​ម៉ោង​ ៦ល្ងាច​នៅ​ថ្ងៃ​អង្គារ​ ខែ​សីហា​ សប្ដាហ៍​ក្រោយ​ ហើយ​វា​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​ ដែល​បញ្ជាក់​ថា​ ប្រទេស​ចិន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ការពារ​ពី​សកម្មភាព​នុយក្លេអ៊ែរ​ ពី​ប្រទេស​ជិត​ខាង​។ ចិន​បាន​បញ្ជា​ទិញ​នាវា​ចំនួន​ ១៨គ្រឿង​កាល​ពី​ឆ្នាំ​មុន​ ខណៈ​ពេល​បច្ចុប្បន្ន​នេះ​វា​ដំណើរ​ការ​តែ​នាវា​ផ្ទុក​យន្តហោះ​មួយ​ដែល​ផលិត​ដោយ​សូវៀត​ប៉ុណ្ណោះ​ ការ​សាកល្បង​នាវា​ទី​ពីរ​ កំពុង​បន្ត​សាងសង់​ទាំង​ស្រុង​នៅ​កន្លែង​ផលិត​នាវា​ក្នុង​ស្រុក​មួយ​កន្លែង​។

យោង​តាម​ក្រុម​អ្នក​វិភាគ​ក្នុង​តំបន់​ បាន​ឲ្យ​ដឹង​ថា​ ពេល​វេលា​ និង​ជម្រើស​នៃ​ទីតាំង​សម្រាប់​សម​យុទ្ធ​នា​ពេល​បច្ចុប្បន្ន​ គឺ​ទាក់ទង​នឹង​ការ​បញ្ជាក់​ឡើង​វិញ​នូវ​ថាមពល​របស់​ចិន​ជាង​តម្រូវ​ការ​បន្ទាន់​ ដើម្បី​សាកល្បង​នាវា​ថ្មី​។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សម​យុទ្ធ​កងទ័ព​ជើង​ទឹក​ចិន​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ Rex Tillerson​ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​ Wang Yi​ និង​រដ្ឋមន្ត្រី​ការបរទេស​ រុស្ស៊ី​លោក​ Sergey Lavrov​ ជួប​គ្នា​នៅ​ទីក្រុង​ម៉ានីល​ ក្នុង​អំឡុង​វេទិកា​អ្នក​ការ​ទូត​ជាន់​ខ្ពស់​អាស៊ាន​ និយាយ​អំពី​ បញ្ហា​នៃ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​កូរ៉េខាងជើង​ ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ទីក្រុង​វ៉ាស៊ីនតោន​ និង​ទីក្រុង​ប៉េកាំង​ និង​ការ​ដាក់​ប្រព័ន្ធ​ការពារ​មីស៊ីល​ THAAD​ របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor