Sponsor
Amapapa News

ថ្មីៗនេះ​តារា​ចម្រៀង​ ថោន ​កញ្ញា​ ស៊ូ ស៊ីរីកា​ បាន​បង្កើត​មុខ​របរ​លក់​នំ​អន្សម​តាម​ អនឡាញ ​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ទូទាំង​ប្រទេស ​ដែល​ជួយ​ឲ្យ​នាង​កាក់កប​គួរ​សម។​ ដោយឡែក​ពេល​នេះ​កញ្ញា​ និរត្តន៍​ ម្នាក់​ទៀត​ហើយ​ ដែល​បាន​បង្កើត​មុខ​របរ​រកស៊ី​ប្លែកៗ​លក់​ គីមឈី ​តាម​អនឡាញ​ ដែល​កំពុង​មាន​ការ​គាំទ្រ​ពី​Fan​ទូទាំង​ប្រទេស​។

កញ្ញា​ និរត្តន៍​ បាន​ប្រាប់​ថា ​របរ​ថ្មី​នេះ​នាង​មិន​បាន​ចំណាយ​ទុន​ច្រើន​ទេ ​តែ​វា​អាច​ជួយ​ឲ្យ​នាង​រក​ចំណូល​បាន​បន្ថែម​លើ​អាជីព​សិល្បៈ​ផង​ដែរ​។ កញ្ញា​បន្ត​ថា​ គីមឈី ​ដែល​នាង​លក់​មិន​បាន​កុម្ម៉ង់​ពី​អ្នក​ផ្សេង​ ឬ​ពី​ក្រៅ​ស្រុក​អី​ទេ ​គឺ​ជា​ស្នាដៃ​របស់​នាង​ធ្វើ​ដោយ​ផ្ទាល់​តែម្ដង​។

ម្ចាស់​បទ​ "កុលាប​ពុល​ដី​" រូប​នេះ​បន្ត​ថា​ ជំនាញ​ធ្វើ​ គីមឈី ​គឺ​នាង​ចេះ​ធ្វើ​ពី​អ្នក​មីង​ម្នាក់​គាត់​មាន​ជំនាញ​ធ្វើ​ គីមឈី ​នៅ​ប្រទេស​កូរ៉េ ​ហើយ​ នាង​​ក៏​បាន​កែច្នៃ​វិធី​ធ្វើ​ដោយ​ខ្លួន​ឯង​បន្ថែម​ គឺ​​រស់ជាតិ​ជា​ខ្មែរ​ ដែល​ធ្វើ​ឲ្យ​អតិថិជន​ក្នុង​ស្រុក​បាន​ភ្លក់​ហើយ​ជាប់​ចិត្ត​តែង​កុម្ម៉ង់​ទិញ​បន្ថែម​។ កញ្ញា​បន្ថែម​ថា ​ពេល​នេះ ​គីមឈី ​របស់​នាង​កំពុង​លក់​ដាច់​ខ្លាំង​តាម​ អនឡាញ ​ដែល​មាន​អ្នក​អតិថិជន​ទូទាំង​ប្រទេស ​កុម៉្មង​ទិញ​ រហូត​ដល់​ប៉ោយប៉ែត​ សៀមរាប​ រតនគិរី​ មណ្ឌលគិរី ​រួម​នឹង​ខេត្ត​ជា​ច្រើន​ទៀត។​

តារា​ស្រី​សម្បុរ​ស្រអែម​បន្ត​ថា​ សម្រាប់​តម្លៃ​គឺ​មិន​ថ្លៃ​ទេ ​ក្នុង​មួយ​ប្រអប់​ត្រឹម​តែ​មួយ​ម៉ឺន​រៀល​ទេ​ លោក​អ្នក​អាច​បាន​ភ្លក់​រសជាតិ​ គីមឈី ​ដែល​ជា​ស្នាដៃ​របស់​នាង​ផ្ទាល់​តែម្ដង​ ហើយ​អ្នក​កុម្ម៉ង់​ទិញ​ គឺ​អាច​ផ្ញើ​សារ​ក្នុង​ហ្វេសប៊ុក​នាង​បាន​គ្រប់​ពេល​ ឈ្មោះ ​Ni Rath Town ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor