Sponsor
Amapapa News

ភ្នំពេញ៖ ចំណងស្នេហ៏ ១២ឆ្នាំ គូស្វាមីភរិយា របស់តារាចម្រៀងទឹកដមសម្លេង ពិរោះ អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត គឺជាគូស្វាមីភរិយាគំរូមួយគូ ដែលមានភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងខ្លាំង និងមានកូនជាទីស្រលាញ់ចំនួន២នាក់ ក្នុងចំណងស្នេហ៍ដ៏រឹងមាំមួយនេះ ក៏មិនដែលលេច​ឮរឿងអាស្រូវអ្វីនោះដែរ ។

ទោះបីជាលោក ឃុំ ប៉ុណ្ណាដែត បានឈប់ពីការងារសិល្បៈហើយយ៉ាងណាក្តី ជាញឹកញាប់គេតែងឃើញលោកទៅតាមជួយការងារ និងមើលថែទាំភរិយារបស់ខ្លួនជានិច្ច។ លោកក៏នៅខិតខំធ្វើការងាររបស់ខ្លួនឯងទៀត ដើម្បីគ្រួសារទាំងមូល មិនដែលត្អូញត្អែរឡើយ និងមានទំនួលខុសត្រូវខ្ពស់ផងដែរ។

នេះយោងតាមការរៀបរាប់នៅលើហ្វេសប៊ុករបស់អ្នកនាង យក់ ថិតរដ្ឋា ម្សិលមិញនេះ អមជាមួយនឹងរូបថតដ៏មានអត្ថន័យមួយសន្លឹករបស់ស្វាមី បែបនេះមិនឱ្យអ្នកនាង ជាភរិយាស្រលាញ់ម្តេចបាន? ព្រមទាំងសរសេរសរសើរពេញៗមាត់ថែមទៀតផងថា៖

«អូនអរគុណបងណាស់ប្តីសំលាញ់ ដែលខំលះបង់អស់កំលាំងកាយ និងចិត្ត សម្រាប់ក្រុមគ្រួសារយើង ជាពិសេសមិនត្រឹមតែខំធ្វើការងារខ្លួនឯងហើយ នៅឆ្លៀតមកជួយការរបស់ប្រពន្ធទៀត! រឿងខ្លះពិតជាមិនអាចនៅសុខៗនិយាយប្រាប់បងត្រង់ថា ប្រពន្ធគិតយ៉ាងមិចជាមួយបងទេ ព្រោះប្រពន្ធបងម្នាក់នេះកូនពីរហើយក៏ដោយ តែវារឹងមាត់និយាយមិនចេញ… But every day oun love n pity b nas Pdey Somlanh!»។

សូមសរសើរអ្នកនាង យក់ ថិតរដ្ឋា ពិតជាបានក្លាយទៅជានារីដ៏មានសំណាងម្នាក់ ព្រោះមានលោក ឃុំ ប៉ុណ្ណាដែត ជាស្វាមីដ៏ល្អបែបនេះ។ ជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នាមើលថែគ្នារហូតដល់ចាស់សក់ស្កូវរៀងៗខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor