
កូរ៉េខាងជើង គ្រោងនឹងបូមខ្សាច់ដែលមានជាតិវិទ្យុសកម្មជាច្រើនតោន នៅជុំវិញខេត្ត Fukushima ប្រទេសជប៉ុន យកមកកែច្នៃធ្វើជាអាវុធនុយក្លេអ៊ែរ។ បើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (express) បានចុះផ្សាយនាយប់ថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០១៧។
ហានិភ័យនឹងកើតឡើងខ្ពស់ ប្រសិនបើកូរ៉េខាងជើង បូមខ្សាច់នៅជុំវិញប្រទេសជប៉ុន ខណៈដែលក្រុមហ៊ុនដែលរងគ្រោះដោយសារវិបត្តិនៅខេត្ត Fukushima គ្រោងនឹងទម្លាក់ចោលកាកសំណល់វិទ្យុសកម្មប្រមាណ ១លានតោនចូលទៅក្នុងមហាសមុទ្រ រួមទាំងសារធាតុផ្សំ tritium ដែលអាចបង្កើនអាវុធនុយក្លេអ៊ែរ។
អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់អាមេរិកលោក Edwin Lyman បានប្រាប់សារព័ត៌មាន Express ថា "សារធាតុ Tritium ត្រូវបានប្រើប្រាស់នៅក្នុងកម្មវិធីអាវុធនុយក្លេអ៊ែរ និងអាចបង្កើតមីស៊ីលឆ្លងទ្វីប ដែលមានសមត្ថភាពខ្លាំងក្លាជាងមុនរបស់កូរ៉េខាងជើង"។

គួររម្លឹកផងដែរថា ក្រុមហ៊ុនថាមពលអគ្គិសនីជប៉ុន TEPCO ដែលទទួលខុសត្រូវចំពោះការលុបចោលកាកសំណល់វិទ្យុសកម្ម និងសារធាតុ tritium ជាច្រើន ដែលវាកំពុងបានកើនឡើងនៅក្នុងខេត្តនេះ៕
