Sponsor
Pisey

គ្រូ​បង្វឹក​ក្រុម​កាំភ្លើង​ធំ​លោក Arsene Wenger បាន​សន្និដ្ឋាន​ថា ​Manchester United មិន​អាច​នឹង​ឈ្នះ​Champions League ក្នុង​រដូវ​កាល​នេះ​ទេ ​ទោះ​បី​ជា​ធ្លាប់​បាន​ឈ្នះ​ពាន​ Europa League រដូវ​កាល​ក៏​ដោយ​ចុះ។

ក្រុម​របស់​លោក​ Jose Mourinho បញ្ចប់​លេខ​៦​ក្នុង​តារាង​ Premier League រដូវ​កាល​មុន ​ប៉ុន្តែ​ក្នុង​នាម​ជា​ជើង​ឯក​ពាន​លំដាប់​ទី​២​របស់​ទ្វីប​អឺរ៉ុប ​Europa League ​ដោយ​យក​ឈ្នះ ​Ajax នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​២​ទល់​០​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​បាន​កៅអី​លេង ​Champions League​ដែល​ជា​ពាន​លំដាប់​ទី​១​របស់​ក្លឹប​អាជីព​នៅ​អឺរ៉ុប​យ៉ាង​រំភើយ។

ចំណែក​ក្រុម ​Arsenal បាន​កៅអី​ Europa League សម្រាប់​រដូវ​កាល​នេះ ​ក្រោយ​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៥​ក្នុង ​League ពី​លើ​ Red Devils។ លោក ​Wenger នឹង​បង្វែរ​ក្រុម​កីឡាករ​របស់​ខ្លួន​ក្នុង​ពាន​នេះ​ផង​ដែរ​ប៉ុន្តែ​លោក​បាន​និយាយ​ថា ​​ម្ចាស់​ពាន​​ដូច​ជា​Manchester United មិន​គួរ​ចូល​លេង​នៅ​ Champions League ទេ។ 

“ខ្ញុំ​តែងតែ​ប្រឆាំង​ជាមួយ​នឹង​វា​​ដោយ​សារ​តែ​មួយ​ផ្នែក​ពី​ Man Utd តើ​នរណា​ជា​អ្នក​ឈ្នះ ​Europa League ?។ អ្នក​មិន​អាច​លេង​ក្នុង ​Champions League​រដូវ​កាល​នេះ ​ដោយ​សារ​តែ​ជា​ម្ចាស់​ជើង​ឯក ​Europa League។ អ្នក​មិន​មាន​ភាគរយ​ខ្ពស់​ឈ្នះ​ពាន​ Champions League ទេ"។

លោក​បាន​បន្ត​ថា​៖ “ ប្រសិន​បើ​ក្រុម​មួយ​ ឈរ​ក្នុង​ចំណាត់​ថ្នាក់​បាន​លេង Europa League ​ហើយ​មាន​ការ​ប្រកួត​ក្នុង​លីក​ផង​ ពួក​គេ​មិន​អាច​ផ្ដោត​​និង​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រាន់​ដើម្បី​ឈ្នះ​ពាន​នោះ​ទេ​​​​ គឺ​វា​តែង​តែ​កើត​ឡើង​ក្នុង​ការ​ប្រកួត​បាល់ទាត់។ ជា​រឿយៗ​ខ្ញុំ​តែង​តែ​លេង​ជាមួយ​ក្រុម​ដែល​មាន​ឱកាស​ល្អ​ ឈ្នះ​ការ​ប្រកួត​បន្ទាប់​។ ក្នុង​ពាន ​Europa League ប្រសិន​បើ​យើង​អាច​ប្រឹង​ប្រែង ​ហើយ​ពេល​ខ្លះ​ទុក​កីឡាករ​ឲ្យ​សម្រាក​ នោះ​យើង​នឹង​អាច​ធ្វើ​បាន។ ​ប៉ុន្តែ​យើង​ត្រូវ​តែ​សម្រប​ទៅ​នឹង​កម្រិត​នៃ​ការ​ប្រកួត​ហើយ​ដំបូង​គេ​មើល​លើ​​ក្រុម​ដែល​យើង​ត្រូវ​ជួប​"៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor