ប្រជាជនខ្មែរជាច្រើនបានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញម៉ូដសម្លៀកបំពាក់ដែលច្នៃដោយជនជាតិរុស្ស៊ី មានដាក់រូបជ័យវរ្ម័នទី៧ លើសម្លៀកបំពាក់ក្នុងពិធីបង្ហាញម៉ូដរបស់គេ។ ជាមួយគ្នានោះដែរ លោក វីល្លាម ក៍បានបញ្ចេញមតិទៅលើរឿងហ្នឹងផងដែរ ខាងក្រោមនេះជាសម្រង់ខ្លឹមសារទាំងស្រុងពីលោក ៖
មិនហ៊ាននិយាយទេខ្លាចគេថាខ្ញុំទេីស តែបេីសិនជាអាចដាក់ត្រឹមលេីអាវអីទៅបានហេីយ កុំដល់ថ្នាក់ដាក់លេីរ៉ូប ព្រោះនេះជារូបអតីតព្រះមហាវីរក្សត្រដ៏ឆ្នេីមនៃប្រទេសរបស់ខ្ញុំ កុំប្រេីភាសាថា នេះជាការមោទនភាពដែលបរទេសគេជួយផ្សព្វផ្សាយអោយយេីង ព្រោះប្រទេសយេីងមាន អរិយធម៌ខុសពីគេ នេះជារូបបុព្វបុរសរបស់យេីង ជាតំណាងអរិយធម៌ នឹងតំណាងជាតិមួយទាំងមូល មិនមែនជារបស់លេង សម្រាប់យកទៅគូរលេីរ៉ូបចឹងទេ បេីត្រឹមលេីអាវ វាមិនបញ្ហាឡេីយ ចង់ធ្វេីម៉េចក៏បាន បេីយេីងយកព្រះពុទ្ធរូបដាក់ហោប៉ៅខោរក៏វាមិនសមដូចគ្នា ខ្មែរអាចល្បីបានអាចខ្លាំងបានដោយដៃខ្មែរ មិនមែនដោយបរទេសណាមកជួយទេ គេស្គាល់ខ្មែរដោយសារអង្គរវត្ត ទឹកដីខ្មែរធ្លាប់លាតសន្ធឹងដល់ចិន ក៏មិនមែនបរទេសណាមកជួយដែរ

ក៍មានប្រិយមិត្តលើកឡើងស្របហេតុផលខាងលើផងដែរ ពីលោក Chenda Pl៖
តាមគំនិតបងប្អូនខ្មែរមួយចំនួនគាត់និយាយថាល្អហើយៗគាត់លើកអំណះអំណាង់អាវយឺតខ្មៅដែរគេពាក់ពេញស្រុកមកបញ្ចាក់ខ្ញុំក៏យល់ថាល្អ (អាវយឺត)ប៉ុន្តែសូមបងគិតម្តងទៀតរ៉ូប និងអាវខុសគ្នា អាវខ្ញុំសូមមិននិយាយ សូមនិយាយតែរ៉ូប និងហេតុដែរមិនសាកសមមួយចំនួន ក្នុងផ្នត់គំនិតខ្មែរយើងតែងតែចាត់ទុកខោសំរាប់បិទបាំងកេរ្តិ៍ខ្មាសខ្លាំងជាងគេ(យោនី) ខ្មែរយើងពេលក្តៅស្អូស តែងយកអាវមកបក់ប៉ុន្តែមិនដែរយកខោមកបក់ទេ មួយទៀតខ្មែរយើងចាត់ទុកថា"ក្បាលជាទីខ្ពង់ខ្ពស់ក្នុងចំណោមរាងកាយរបស់យើង"ខ្មែរមិនដែរយកសំពត់គ្រប់ក្បាលទេត្រងចំណុចនេះហើយដែរខ្ញុំអន់ចិត្តខ្លាំណាស់ខ្មែរតែគោរពអ្វីហើយលើកដៃថ្វាយបង្គុំអោនក្បាលស្មើដី បើគេហ៊ានមើលងាយព្រះដែរយើងគោរពឬដូចជាហេតុខាងលើនេះស្រាប់ សបញ្ជាក់នូវទង្វើរមើលងាយព្រះរបស់យើងមើលងាយក្បាលខ្មែរគ្រប់គ្នា។ បើយើងនិយាយពីរ៉ូបវិញសម្រាប់ខ្ញុំៗចាត់ទុកថារ៉ូបជាពាក់កណ្តាលសំពត់ពាក់អាវដូចនេះមិនគួរយកទីសក្ការណាមួយទៅលម្អដាច់ខាត៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?

