ខេត្តកំពង់ចាម៖ ក្មេងស្រីដ៏ស្រស់ស្អាត វ័យ១៨ឆ្នាំ ម្នាក់ បានបាត់ពីផ្ទះដោយមិនដឹងមូលហេតុ បន្ទាប់ពីទៅផ្សារទិញម្ហូបធ្វើចង្ហាន់ប្រគេនលោក កាលពីល្ងាចថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០១៧ ហើយមិនបានត្រឡប់មកផ្ទះវិញទេ បណ្ដាលឲ្យក្រុមគ្រួសារសាច់ញាតិបារម្ភណ៏ បានខំស្វែងរកតាមទីនានា និងប្រកាសដំណឹងតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រែងមានបងប្អូនបានជួប ឬស្គាល់មេត្តាជួយខលប្រាប់សាច់ញាតិឲ្យបានដឹងផង។
ក្មេងស្រីដែលបានបាត់ខ្លួននោះ ម្តាយជាអ្នកលក់កាេហ្វនៅបឹងកុក រីឯឪពុកជាជាងគំនូរ។ ហើយកេ្មងស្រីនេះក៏មិនដែលទំនាក់ទំនងជា១បុរសណាទេ ១ថ្ងៃៗគិត តែលក់ដូរជាម៉ាក់តែប៉ុណ្ណោះមិនដែលដើរទៅណាឆ្ងាយពីផ្ទះ!!! (បើយោងតាមខលមិន ហ្វេសប៊ុកឈ្មោះ ព្រះគ្រូធម្មាចារ្យ សិរីវឌ្ឍនៈវិជ្ជា ខាន់ សុជាតិ)
ដំណឹងបាត់ក្មួយស្រីត្រូវបានបង្ហោះ ដោយព្រះគុណម្ចាស់មួយអង្គ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ព្រះគ្រូធម្មាចារ្យ សិរីវឌ្ឍនៈវិជ្ជា ខាន់ សុជាតិថា ព្រះគុណម្ចាស់បានបាត់ក្មួយស្រីជីដូនមួយ ឈ្មោះ សៀង យិ អាយុ១៨ឆ្នាំ រស់នៅភូមិបឹងកុក ស្រុកកំពង់ចាម ខេត្តកំពង់ចាម អស់រយៈពេល២យប់២ថ្ងៃហើយ។ ដូច្នេះបើបងប្អូនបានឃើញសូមមេត្តជួយពិតទូលដំណឹងតាមរយៈលេខទូរសព្ទព្រះគុណម្ចាស់ពីរខ្សែ 070258059 / 0973633834។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖
** សេចក្តីជូនដំណឹងជាបន្ទាន់ដល់បងប្អូនជាអ្នកប្រើប្រាស់បណ្តាញសង្គម Fb ទាំងអស់, ខ្ញុំព្រះករុណា អាត្មាភាពបានបាត់ក្មួយស្រីជីដូន១អស់រយៈពេល ២ យប់២ថ្ងៃហើយ ដែលមិនទាន់ឃើញទេ, ដែលមានឈ្មោះថា (សៀង យិ) មានអាយុ១៨ ឆ្នាំ ដែលរស់នៅភូមិបឹងកុក ស្រុកកំពង់ចាម ខេត្តកំពង់ចាម,,, ប្រសិនបើបងប្អូន បានរកឃើញជួយផ្តល់ដំណឹងតាមរយៈខ្ញុំព្រះករុណា អាត្មាភាព តាមរយ:លេខទូរសព្ទ
– 070258059
– 0973633834 ជួយ Share យកបុណ្យផងចុះ !!!


បើប្អូនប្រុសបានឃើញនៅទីណាជួយផ្តល់ព៍ត៌មានប្រាប់លោកបងផងណា, ពេលនេះប៉ាម៉ាក់ក្មួយស្រីកំពុងរងចាំកូនទាំងយប់ទាំងថ្ងៃអាណិតគាត់ណា,,,
បើយោងតាមគណនីហ្វេសប៊ុក ក្មេងស្រីដែលបាត់ខ្លួនខាងលើ បានបង្ហោះសារចុងក្រោយ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៧ (ថ្ងៃបាត់ខ្លួន) ដោយសរសរថា៖ ម្នាក់ឯងក៏បាន មិនស្លាប់ទេ គិតឲ្យច្បាស់ហើយ ចាំប្រាប់ខ្ញុំ
(manak ang k bn min slab te kit oy jabas hz jam tell me)










