Sponsor
Amapapa News

ស្រុកមុខកំពូល:កាលពីវេលាម៉ោង១៧:៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧​ មានករណី ហិង្សាដោយចេតនា បណ្តាលឲ្យនារីម្នាក់រងរបួស នៅចំណុចលើផ្លូវលំមុខផ្ទះប្រុញ ភាព ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះឌី ស្រីណា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រក្ដារបន្ទះ រស់នៅភូមិព្រែកថ្មីឃុំព្រកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។របួសចុងភ្លៅខាងស្ដាំដេរ ចំនួន​០៣ថ្នេរ ។ ជនសង្ស័យចំនួន០២នាក់ ?ទី១ឈ្មោះ រស់ ធីតា ហៅស្រីធំ ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ត
កណ្ដាល មុខរបរ កម្មកររត់តុគុយទាវ (ឃាត់ខ្លួន) និងទី២ ឈ្មោះ រស់ រ៉ានី ហៅស្រីតូច ភេទស្រី អាយុ ១៨ឆ្នាំ
រស់នៅភូមិព្រែក ថ្មីឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាល មុខរបរៈកម្មកររត់តុគុយទាវ (ឃាត់ខ្លួន)។ វ

វត្ថុតាងចាប់យកបាន កាំបុិតតាំងតោដងឈើ ចំនួន០១ ​កន្សែងពណ៌លឿងចំនួន០១ ។

បើតាម​មន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កន្លងមកក្រុមគ្រួសារជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាស់​ ជេរបញ្ចោរគ្នា ជាច្រើនលើកច្រើនសារអំពីរឿង កូនៗលែងលះគ្នា។ លុះដល់ថ្ងៃខែឆ្នាំ កើតហេតុខាងលើ ជនរងគ្រោះកំពុងអង្គុយលេងជាមួយឈ្មោះស្រីផា នៅមុខតូបលក់ចាប់ហួយឈ្មោះកុយ អុល ពេលនោះ ជនសង្ស័យទាំងពីរនាក់បងប្អូនបានជិ:កង់ឌុបគ្នាមកពីផ្សារព្រែកអញ្ចាញ ហើយបានឃើញជនរងគ្រោះកំពុងអង្គុយលេង​ក៍បោះសំដីជេរដៀមដាមដាក់ជនរងគ្រោះ ហើយជនរងគ្រោះក៍តបតវិញ ភ្លាមនោះជនសង្ស័យទាំងពីរនាក់បានទៅផ្ទះ រួចជនសង្ស័យឈ្មោះរស់ រ៉ានីបានយកកាំបិតតាំងតោរុំ និងកន្សែងកាន់នាំគ្នាត្រឡប់មក កន្លែង​កើតហេតុវិញ ហើយឈ្មោះរស់ធីតាកាន់កាំបិតចុងស្រួច និងឈ្មោះ រស់ រ៉ានី កាន់កាំបិតតាំងតោបានចូលទៅប្រតាយប្រតប់ជាមួយជនរងគ្រោះ ក្នុងពេលនោះជនសង្ស័យឈ្មោះ រស់ រ៉ានី បានទាត់ជនរងគ្រោះមួយជើងចំគូទ ចំណែកជន សង្ស័យ​ឈ្មោះ រស់ ធីតា ដកកាំបិតចុងស្រួចចាក់ ត្រូវចុងភ្លៅស្ដាំជនរងគ្រោះ ចំនួន០១ កាំបិត ហូរឈាមហើយក៍មានឈ្មោះ កុយ អុល និងឈ្មោះ ស្រីផា មកចាប់ឃាត់បំបែកចេញពីគ្នា។

ជនរងគ្រោះត្រវក្រុមគ្រួសារយកទៅព្យាបាល នៅពេទ្យស្រុកមុខកំពូល និងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកអញ្ចាញ វេលាម៉ោង១៨:៣០នាទី។ ចំណែកជនសង្ស័យទាំពីរនាក់បានឡើងមករាយការណ៍ នៅប៉ុស្តិ៍ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ សាកសួរនិងបន្តចាត់ការតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor