
ក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia វគ្គ Blind Auditions សប្ដាហ៍ទី៤ កុមារី ឈ្មោះ អាន គីមហុក អាយុ ១២ ឆ្នាំ មកពីខេត្តកណ្ដាល បានធ្វើការបកស្រាយចម្រៀងក្រោមចំណងជើងថា «កញ្ញា ៨០គីឡូ» ។

កុមារី ខាងលើបានបកស្រាយចម្រៀង បានយ៉ាងពីរោះរណ្តំ ធ្វើឲ្យគ្រូបង្វឹកទាំងបីទ្រាំ មិនចុចប៊ូតុង មិនបាន ព្រមទាំងបានបង្កឲ្យមានបរិយាកាសសប្បាយរីករាយពេញឆាកប្រកួតតែម្ដង ជាមួយនឹងការលេងពាក្យពេចន៍ និងភាពក្រមិចក្រមើមរបស់គាត់ ។
តោះចង់ដឹងថា គាត់គួរឲ្យស្រលាញ់ប៉ុនណានោះ សូមទស្សនាវីដេអូខាងក្រោម៖