Sponsor
Amapapa News

កូឡាឡាំពួរ​៖ វេទិកា​ដឹកនាំ​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ Mahathir Mohamad ដែល​កំពុង​ស្វែង​រក​ដំណោះស្រាយ​នៃ​ការ​បណ្ដេញ​ចេញ​ពី​រដ្ឋាភិបាល​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អំពើ​ហិង្សា​ នៅ​ថ្ងៃ​អាទិត្យ​មុន​ នៅ​ពេល​ដែល​អ្នក​ចូល​រួម​ប្រមាណ​ ២ពាន់​នាក់​ ​បោះ​ស្បែក​ជើង​ និង​កៅអី​។ យោង​តាម​សារព័ត៌មាន​ channelnewsasia​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​១៤ ខែ​សីហា​ ឆ្នាំ​២០១៧។

អ្នក​រៀបចំ​កម្មវិធី​ Syed Saddiq Syed Abdul Rahman​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កិច្ច​ប្រជុំ​មួយ​ នៅ​ទីក្រុង​ Shah Alam​ ត្រូវ​បាន​គេ​ផ្ដោត​ទៅ​លើ​រឿង​អាស្រូវ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ ដែល​បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ លោក​ Najib Razak​ ជំរុញ​ឲ្យ​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ Mahathir​ អាយុ​៩២ឆ្នាំ​ចូល​និវត្តន៍​ ដើម្បី​ការពារ​រូប​គាត់​។

លោក​ Mahathir​ ដែល​ជា​នាយក​រដ្ឋមន្ត្រី​កាន់​អំណាច​ពី​ឆ្នាំ​១៩៨១​ ដល់​ឆ្នាំ​២០០៣ បាន​ធ្វើ​ឲ្យ​លោក​ Najib ខឹង​យ៉ាង​ខ្លាំង​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​ បាន​លួច​ពី​មូលនិធិ​វិនិយោគ​របស់​រដ្ឋ​ ប្រមាណ​រាប់​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​យុទ្ធនា​ការ​ក្លែង​បន្លំ​មួយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មិន​ដឹង​ច្បាស់​ថា​ តើ​នរណា​នៅ​ពី​ក្រោយ​អំពើ​ហិង្សា​នោះ​ទេ​ ប៉ុន្តែ​វា​បាន​បង្ហាញ​ថា​ ភាព​តានតឹង​ផ្នែក​នយោបាយ​កំពុង​តែ​កើន​ឡើង​មុន​ការ​បោះឆ្នោត​ ដែល​លោក​ Najib​ ត្រូវ​ហៅ​មក​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៨​ ហើយ​ថា​ លោក​ Mahathir​ ត្រូវ​បាន​ចាត់​ទុក​ជា​ការ​គំរាម​កំហែង​ដ៏​ខ្លាំង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor