
Real Madrid បានយកឈ្នះ Barcelona ក្នុងលទ្ធផល៣ទល់១នាការប្រកួត Spanish Cup ជើងទីមួយនាកីឡដ្ឋាន Camp Nou កាលពីយប់មិញ។
ចូលវគ្គទីមួយ ក្រុមទាំងពីរមិនអាចធ្វើអ្វីបាននោះទេទោះបីការប្រកួតមានសភាពតឹងតែងខ្លាំងក៏ដោយ Real Madrid កាតលឿងបី និង Barcelona កាតលឿង២។ ចូលវគ្គទី២ការប្រកួតកាន់តែក្ដៅគគុករហូតធ្វើឲ្យ Gerard Pigue ប៉ះបាល់ចូលទីខ្លួនឯងនៅនាទី៥០ ។ ប៉ុន្តែដោយសារកំហុស Marcelo នៅតំបន់គ្រោះថ្នាក់ធ្វើឲ្យ Barcelona តាមមួយគ្រាប់វិញដោយបាល់ពិន័យ១១ម៉ែត្រ Messi ។

បីនាទីក្រោយមកC. Ronaldo បន្ថែមគ្រាប់ទី២ ហើយដល់៩០នាទីសឹងនឹងចប់ការប្រកួតទៅ ហើយខ្សែបម្រើប្រយុទ្ធវ័យក្មេង Marco Asensio ទាត់បញ្ចូលទីសម្រេចគ្រាប់ទី៣យកជ័យឈ្នះតែម្ដង។បែបណាក្ដី Ronaldo ទទួលបានកាតក្រហមដោយសារទទួលបានកាត់លឿង២ដង៕