Sponsor
Pisey

កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​តារា​ចម្រៀង​កំពុង​ល្បី​ ពេជ្រ​ សោភា ​បាន​ចេញ​សារ​លើក​ទឹកចិត្ត​អ្នក​គាំទ្រ​ដែល​ត្រូវ​ប្រលង​ទាំង​ ឌីប្លូម​ និង​បាក់ឌុប​ ​ធ្វើ​ឲ្យFan ​របស់​នាង​ជា​ច្រើន​សម្ដែង​ការ​អរគុណ​។ ដោយ​ឡែក​ថ្ងៃ​នេះ​ តារា​ចម្រៀង​ល្បី​ឈ្មោះ​ សាន់ដេ​ កញ្ញា​ យូរី ​បាន​បង្ហើប​ថា​ ក្រៅពី​ពាក្យ​ជូនពរ​អ្នក​គាំទ្រ​ឲ្យ​ប្រលង​ជាប់​គ្រប់​គ្នា ​នាង​ក៏​បាន​ត្រៀម​ កាដូ ​ជូន​ក្រុម​រាំ​ម្នាក់​ ដែល​ត្រូវ​ប្រលង​ បាក់ឌុប​ ឆ្នាំនេះ​ផងដែរ​។

ការ​បង្ហើប​នេះ​លោក​ តាន់ ចន្ថា​ ក៏​បាន​សុំ​ឲ្យ ​យូរី ​បញ្ជាក់​ប្រាប់​ កាដូ ​ដែល​ត្រៀម​ជា​អ្វី និង​មាន​តម្លៃ​ប៉ុន្មាន​ផង​ដែរ​ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​ប្រាប់​ថា ​នាង​សុំ​មិនទាន់​ប្រាប់​ជា​របស់​អ្វី​ទេ​ ហើយ​ក៏​មិនទាន់​ឲ្យ​ឃើញ​ដែរ ​ព្រោះ​នាង​ចង់​ធ្វើ​ឲ្យ​អ្នក​រាំ​ក្នុង​ក្រុម​ម្នាក់ ​ដែល​ត្រូវ​ប្រលង​ឆ្នាំ​នេះ​ មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ពេល​គាត់​ប្រលង​ចប់​។

យូរី​ បន្ត​ថា​ កាដូ​ នេះ ​ទោះ​ជា​អ្នក​រាំ​របស់​នាង​ប្រលង​ជាប់​  ឬ​​ធ្លាក់​ក៏​ដោយ​ នាង​នៅ​តែ​ជូន ​ដើម្បី​លើក​ទឹកចិត្ត​គាត់ ​ក្នុង​នាម​នាង​ជា​តារា​ចម្រៀង​ម្នាក់​ចង់​សម្ដែង​ទឹកចិត្ត​ និង​យក​ចិត្ត​ទុកដាក់​ចំពោះ​គាត់ ​ដែល​ជា​ដៃគូ​ការងារ​សិល្បៈ​ធ្លាប់​ឆ្លងកាត់​ការ​នឿយហត់​ច្រើន​ ដើម្បី​បម្រើ​អារម្មណ៍​បងប្អូន​ ហើយ​ក្រៅ​ពី​ក្រុម​រាំ​ នាង​ក៏​សូម​ជូន​ពរ​ដល់​ Fan​ ទាំងអស់ ​ដែល​ត្រូវ​ប្រលង​ឆ្នាំ​នេះ​ជាប់​ទាំង​អស់​គ្នា​ផង​ដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor