Sponsor
Amapapa News

​​ខេត្ត​ព្រះសីហនុ​៖​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​បាន​​សង្កត់ធ្ងន់​ដល់​មន្ត្រី​ទើប​ប្រឡង​ជាប់​របស់​ខ្លួន​ថា​​ មន្ត្រី​កម្ម​សិក្សា​ការី​ទាំងអស់​ត្រូវ​បំពេញ​ការងារ​ប្រកប​ដោយ​ភាព​ភាព​ស្អាត​ស្អំ មិន​ត្រូវ​ប្រកាន់​បក្ស​ពួក​និយម ​និង​យក​តួនាទី​របស់​ខ្លួន​មក​​​ធ្វើ​ជា​អាជីវកម្ម​ ដើម្បី​​​​បង្កើត​ប្រាក់​ចំណូល​អ្វី​ឡើយ ​គឺ​ត្រូវ​តែ​ផ្ដល់​សេវា​សាធារណៈ​ឱ្យ​ល្អ​ មាន​តម្លាភាព ​​និង​ឆាប់រហ័ស​ ជូន​ដល់​ប្រជាពលរដ្ឋ​។​

ការ​លើក​ឡើង​​របស់​លោក​រដ្ឋមន្ត្រី​ ស៊ុន ​ចាន់​ថុល បែប​នេះ​ បាន​ថ្លែង​​​​​​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ដំបូង ​​​ដល់​មន្ត្រី​ទើប​ប្រឡង​ជាប់​ចំនួន ​១​៤៩​នាក់​ ​ នៅ​​កំពង់​ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ថ្ងៃ នា​ថ្ងៃ​​ទី​១៤​ ខែ​សីហា​នេះ​​។

ជាមួយ​គ្នា​នោះ​​ លោក​រដ្ឋមន្ត្រី​ ​​  ក៏​បាន​ផ្ដាំ​ផ្ញើ​ដល់​មន្ត្រី​កម្មសិក្សា​ទាំងអស់​ឱ្យ​ខិត​ខំ​ប្រឹងប្រែង​រៀន​សូត្រ​ឲ្យ​មាន​ចំណេះដឹង​ និង​ចំណេះ​ធ្វើ​ដើម្បី​យក​ទៅ​បម្រើការ​តាម​អង្គភាព​រៀង​ៗ​ខ្លួន​ និង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​មាតុភូមិ​របស់​យើង​ឲ្យ​មាន​ការ​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត​។ រូបថត៖ ក្រសួងសាធារណការ​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor