
ប្រធានាធិបតីកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យកងទ័ពរបស់លោកត្រៀមខ្លួនបាញ់មីស៊ីលឆ្លងទ្វីប Hwasong-12 ចំនួន៤គ្រាប់គ្រប់ពេលវេលា បន្ទាប់ពីទទួលបានរបាយការណ៍ពីមេបញ្ជាការយោធាអំពីផែនការបាញ់មីស៊ីលឆ្ពោះទៅកាន់ដែនដីអាម៉េរិក។ នេះបើយោងតាមសារព័ត៌មាន អង់គ្លេស (Express) បានចុះផ្សាយនាព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។

លោក គីម បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន គួរមើលសកម្មភាពរបស់ខ្លួនផង បន្ទាប់ពីប្រធានាធិបតីអាមេរិក បានសន្យាថា "នឹងមានភ្លើងកំហឹងមួយ ដែលពិភពលោកមិនដែលឃើញពីមុនទៅលើ Hermit Kingdom (កូរ៉េខាងជើង) ប្រសិនបើពួកគេគំរាមកំហែងពលរដ្ឋអាមេរិកម្ដងហើយម្ដងទៀត"។
មេដឹកនាំ despotic បាននិយាយឲ្យដឹងថា សហរដ្ឋអាមេរិកដែលជាអ្នកនាំយកឧបករណ៍នុយក្លេអ៊ែរជាយុទ្ធសាស្ត្រលើកដំបូង គួរតែធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងបង្ហាញសកម្មភាពសមស្របមួយ ប្រសិនបើពួកគេចង់បន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងទប់ស្កាត់ការប៉ះទង្គិចយោធាដ៏គ្រោះថ្នាក់នេះ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis បានព្រមានថា ប្រសិនបើកូរ៉េខាងជើង គំរាមកំហែងបាញ់មីស៊ីល ទៅដែនទឹកក្បែរកោះ Guam នោះ យើងនឹងប្រើមីស៊ីលដែលរៀបចំរួចជាស្រេច ដើម្បីទប់ស្កាត់។
គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើង នឹងបើកកិច្ចប្រជុំសម្ងាត់មួយ ក្រោយពីបានកោះហៅ ឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅបណ្ដាប្រទេសសំខាន់ៗឲ្យត្រលប់មកកាន់ទីក្រុងព្យុងយ៉ាងវិញ៕

