
ថ្ងៃទី៣០ សីហា ឆ្នាំ២០១៧ នេះតារាចម្រៀង ពេជ្រ សោភា បានបង្ហាញរូបថតប្លែកៗជាមួយគូស្នេហ៍លោក ឆឹម កក្តដា ធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍នឹងរូបភាព Style ថតទល់ច្រមុះរបស់ពួកគេ។ រូបភាពនេះដ្បិតតែមើលទៅសាមញ្ញតែពេល ពេជ្រ សោភា ប្រាប់ពីអត្ថន័យ គឺល្អ ស្ដាប់ហើយស្ទើរគាំងបេះដូង។
ពេជ្រ សោភា បានប្រាប់លោក តាន់ ចន្ថា តាមទូរស័ព្ទនៅមុននេះបន្តិចថា រូបភាពដែលនាងបានថតថតទល់ច្រមុះ ជាមួយលោក ឆឹម កក្តដា មិនមែនចង់បង្ហាញពីភាពផ្អែមល្ហែមនោះទេ តែរូបនេះមានអ្នកគាំទ្រ ចាប់អារម្មណ៍ ព្រោះវាមានអត្ថន័យច្រើនសម្រាប់អ្នកគិតមកលើទំនាក់ទំនងរបស់ពួកគេ។ ពេជ្រ សោភា បន្តថា សម្រាប់រូបភាពនេះគឺជា Style របស់នាង និងលោក ឆឹម កក្តដា ទៅហើយ ជានិច្ចកាលគេទាំងពីរនាក់តែងថតទល់ច្រមុះគ្នាដូច្នេះច្រើនលើក ហើយក៏មិនបានចំលងពីគេដែរ។

តារារូបនេះបន្តទៀតថា គូស្នេហ៍ខ្លះគេចូលចិត្តថត ថើប ឬបឺតមាត់គ្នា តែសម្រាប់នាង ក្នុងកាលៈទេសៈនេះហ៊ានថតត្រឹមតែទល់ច្រមុះ ឬត្រឹមឱបគ្នាតែប៉ុណ្ណោះ បើលើសពីនេះគេមិនហ៊ានធ្វើទេ ព្រោះពួកគេមិនទាន់ក្លាយជាប្ដីប្រពន្ធនៅឡើយ គឺស្ថិតក្នុងដំណាក់កាលសិក្សាចិត្តគ្នាបន្ថែមទៀត ដូច្នេះហើយនាងហ៊ានថតត្រឹមតែទល់ច្រមុះ តែរូបភាពនេះបង្ហាញពីក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅ ហើយក៏បង្កប់នូវការអប់រំ កុំឲ្យគួរស្នេហ៍យុវវ័យមួយចំនួនទៀតធ្វើអ្វីលើសពីនេះដែរ។
អ្នកចម្រៀងពោរពេញដោយការតស៊ូរូបនេះបន្តថា ការបង្ហាញរូបថតទាំងនេះ គឺនាងមានមានបំណងគ្រាន់តែចង់បង្ហាញទៅអ្នកគាំទ្រខ្លះបានថា នាងជាមួយលោក ឆឹម កក្កដា មិនសូវបង្ហាញសកម្មភាពស្និទ្ធស្នាល រហូតមានអ្នកខ្លះសួរថា ពួកយើងបានបញ្ហាអីថែមទៀតផង តែពេលនេះនាងចង់ប្រាប់ថា ពួកយើងនៅតែស្រឡាញ់គ្នាដូចដើម តែមូលហេតុមិនសូវបានបង្ហាញរូបភាព មកពីជាប់រវល់ការងារច្រើនពេក៕

