
កំពង់ស្ពឺៈ នារីវ័យក្មេងម្នាក់ បានបាត់ពីផ្ទះ រួមជាមួយម៉ូតូមួយគ្រឿងផងនោះ ដោយមិនឃើញត្រឡប់មកផ្ទះវិញ ម្ដាយព្រួបារម្ភ បានរត់ទៅប្តឹងឲ្យនគរបាលជួយតាមរក។
ហេតុការណ៍បាត់ខ្លួននារីវ័យក្មេងនេះ កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២៩ ខែសីហាឆ្នំា២០១៧ ដោយក្មេងស្រីខាងលើ បានសុំម្តាយទៅលេងផ្ទះមិត្តភក្តិ ស្រាប់តែបាត់រហូតតែម្ដង។
មន្រ្តីនគរបាលស្រុកឧដុង្គ បាននិយាយឲ្យដឹងថា ក្មេងស្រីដែលបាត់ពីផ្ទះឈ្មោះ លៀង ហៃ អាយុ១៧ឆ្នាំ ជាសិស្ស រស់នៅក្នុងភូមិគង់លឹង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
មន្រ្តីនគរបាល បានបន្តថា មុនពេលកើតហេតុ នាងបានសុំម្ដាយទៅលេងផ្ទះមិត្តឈ្មោះ ណាន ភេទស្រី នៅទួល ឃុំព្រៃក្រសាំង ដោយជិះម៉ូតូC125 ពណ៌ខ្មៅ សេរី2017 ពាក់ស្លាកលេខកំពង់ស្ពឺ 1H-9816 ពាក់អាវយឺតដៃខ្លីបង្កង់ខ្មៅស ស្លៀកខោខូវប៊យ ពណ៌ខៀវ សម្បុលស សក់វែង ខ្មៅ កំពស់1,50ម៉ែត្រ ប្រើលេខទូរស័ព្ទ 0965399299។
សមត្ថកិច្ចបន្តទៀតថា រហូតមកដល់ពេលនេះ មិនទាន់មានដំណឹង ដូចនេះម្តាយបានមកដាក់ពាក្យបណ្តឹងមកនគរបាលស្រុកឧដុង្គឲ្យជួយតាមរក។ ដោយឡែកម្តាយក្មេងស្រី បាននិយាយថា សូមកូនវិលមកផ្ទះវិញ ម្តាយបារម្ភពីកូនខ្លាំងណាស់៕
