Sponsor
Pisey

​នៅ​ព្រឹក​នេះ​ប្រវត្តិ​ស្ត្រី​ឈ្មោះ​ រួន រ៉ុម​ ដែល​បាន​លួច​ខោអាវ​នៅ ​ផ្សារ​១៣​មករា ​ខេត្ត​ បាត់ដំបង​កាល​ពី​ព្រឹក​ថ្ងៃ​ទី ​៣១ ខែ​ កក្កដា ​ឆ្នាំ​ ២០១៧ ​បាន​ធ្លាយ​ចេញ​​កាន់តែ​ច្បាស់​ហើយ ​គាត់​អាយុ ​៦៣ ​ឆ្នាំ​ មាន​ស្រុក​កំណើត​​នៅ​ភូមិ ​ដកត្រង​ ឃុំពង្រ​ ស្រុក​ពញាឭ ​ខេត្ត​កណ្ដាល ​ទីលំនៅ ​និង​មុខ​របរ​សព្វថ្ងៃ​មិន​ពិត​ប្រាកដ ​ និង​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ជា​ច្រើន​លើក​ និង​ទើប​ចេញ​ពី​គុក​នៅ​ខេត្ត​បន្ទាយមានជ័យ។​

ក្រោយ​ដឹង​ពី​ប្រវត្តិ​ស្ត្រី​ឈ្មោះ​ រួន រ៉ុម ​លោក​ សុគន្ធ ថេរ៉ាយុ ដែល​ជា​តារា​ចម្រៀង​ចិត្ត​ទន់​ពោរពេញ​ដោយ​ក្ដី​អាណិត ​ក៏បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ និង​រៃអង្គាស​ពី​មិត្តភ័ក្ដិ​បាន​ចំនួន​ប្រមាណ​៣០០​ដុល្លារ​ជូន​ទៅ​អុំ​ស្រី​ ដើម្បី​ដោះស្រាយ​ភាព​ទី​ទាល់ ​ឬ​បង្កើត​មុខរបរ​ចិញ្ចឹម​ក្រពះ។​

តារា​រូប​នេះ​បន្ត​ថា​ ក្ដី​អាណិត​សម្រាប់​ចាស់​ជរា​ ក្មេងកំព្រា​ គឺ​ដក់ជាប់​ក្នុង​បេះដូង​លោក​ ដូច្នេះ​ហើយ​ទើប​លោក​តែង​ធ្វើ​សកម្មភាព​មនុស្សធម៌​។ ជាក់ស្ដែង​ដូច​ជា​អុំ​ស្រី​គឺ​លោក​បាន​ជួយ​តាម​លទ្ធភាព​ ដើម្បី​ជូន​គាត់​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​ ប៉ុន្តែ​ការ​ដែល​លោក​ធ្វើ​បែប​នេះ​មិនមែន​កាន់​ជើង​ចោរ​នោះ​ទេ​ គឺ​កើត​ចេញ​ពី​ក្ដី​អាណិត​គាត់​មាន​វ័យ​ចាស់​ និង​មាន​ជីវភាព​ទី​ទាល់​ខ្លាំង។​

លោក​បន្ត​ថា​ រឿង​គាត់​ពី​មុន​លោក​មិន​បាន​ដឹង​ទេ ​តែ​លោក​ស្គាល់​គាត់​ក្នុង​ពេល​នេះ ​ដូច្នេះ​ហើយ ​បើ​សិន​ជា​ប្រវត្តិ​គាត់​ពិត​ជា​ធ្លាប់​ប្រព្រឹត្តិ​អំពើ​លួច​គេ​ច្រើន​លើក​មែន​ គឺ​គាត់​គួរ​តែ​កែប្រែ​ ព្រោះ​បងប្អូន​ខ្មែរ​យើង​ស្រឡាញ់​អាណិក​គាត់​ច្រើន​ តែ​មិន​គាំទ្រ​ឲ្យ​គាត់​ទៅ​លួច​គេ​​ទេ​ ហើយ​ក្រោយ​កើត​រឿង​ពេល​នេះ​លោក​ជឿ​ថា​ បងប្អូន​ជួយ​ឧបត្ថម្ភ​គាត់​បាន​ច្រើន​ ដែល​អាច​ជួយ​ឲ្យ​គាត់​បង្កើត​មុខរបរ​តូច​មួយ​អាច​​ចិញ្ចឹម​ជីវិត​បាន​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor