
កីឡា៖ នៅក្នុងការប្រកួត៩០នាទីពេញ នៃជំនួបដ៏តានតឹងប៉ះក្រុមវៀតណាម សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គែមលើ២៩ ក្រុមជម្រើសជាតិកម្ពុជារកបានមួយគ្រាប់នៅនាទី៨៣ ដោយកីឡាករនេន សុធារ័ត្ន។
យ៉ាងណាមិញក្នុងជំនួបក្រុមគោព្រៃកម្ពុជាវ័យជំទង់ប៉ះវៀតណាមនេះ កម្ពុជាក៏បានរបូតគ្រាប់បាល់អស់៤គ្រាប់ ទៅក្រុមឯកសណ្ឋានពណ៌ក្រហមឆ្អិនឆ្អៅដែរ ដោយពីរគ្រាប់ធ្វើបានកីឡាករពាក់លេខ១០ ក្នុងនាទី៤៥បូក១បន្ថែម និងនាទី៧៥ ហើយពីរគ្រាប់ទៀតរកបានដោយកីឡាករ១៧និង២៩ នៅនាទី៧១ និង៧៦ ។