
កាលពីថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧ ក្រុមហ៊ុន Colgate បានរៀបចំកម្មវិធីចាប់រង្វាន់ អាហារូបករណ៍លើកទី២របស់ខ្លួន នៅបរិវេណផ្សារលើ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងបានរក ឃើញអ្នកឈ្នះរង្វាន់ចំនួន៣៧រូបបន្ថែមទៀត។ នៅក្នុងកម្មវីធីនេះ ក៏មានកម្មវិធីលែងល្បែងកំសាន្ត សប្បាយៗ ដើម្បីឈ្នះកាដូរអនុស្សាវរីយជាច្រើន និងការលក់ជូនពិសេសដល់អតិថិជនផងដែរ។
យុទ្ធនាការណ៍អាហារូបករណ៍នេះផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ជាពិសេសមាតាបិតាដែលធ្លាប់តែបារម្ភពីការសិក្សារបស់កូនៗ និងសិស្សានុសិស្សដែលកំពុងតែបារម្ភពីការសិក្សារបស់ខ្លួន។ ឥឡូវនេះអតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍ ដែលមានតម្លៃសរុប ២៤០លានរៀល។ ជាមួយនឹងឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍នេះ ក្រុមហ៊ុន Colgate មានគោលបំណងលើកទឹកចិត្ត ដល់ក្រុមគ្រួសារអ្នកឈ្នះរង្វាន់ដើម្បីធ្វើការចំណាយទៅលើការសិក្សា សម្ភារ:សិក្សា ឬ ជំនាញផ្សេងៗសម្រាប់កូនៗដែលកំពុងត្រូវការចំណេះដឹង ជាចាំបាច់។
សូមកុំឲ្យឱកាសឈ្នះរង្វាន់នេះរំលងឲ្យសោះ! រង្វាន់អាហារូបករណ៍៣៧រង្វាន់ចុងក្រោយកំពុងរងចំាអ្នក ដូច្នេះប្រញាប់ឡើង! ការចាប់រង្វាន់លើកចុងក្រោយនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងកោះពេជ្រ រាជធានីភ្នំពេញ ដែលនឹងមានកម្មវិធីលេងល្បែងកំសាន្តសប្បាយៗ ដើម្បីឈ្នះកាដូរអនុស្សាវរីយជាច្រើន និងការលក់ជូនពិសេសផងដែរ ។
លោកអ្នកអាចចូលរួមក្នុង កម្មវិធីនេះបានដោយគ្រាន់តែ សរសេរឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន លើសំបកប្រអប់ថ្នាំដុសធ្មេញ Colgate ឬ សំបកច្រាស ដុសធ្មេញ Colgate គ្រប់ប្រភេទ រួចយកទៅដាក់ក្នុងធុងឆ្នោតដែលនៅជិតអ្នក ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលលើ ប្រអប់ថ្នាំដុសធ្មេញ Colgate ឬទំនាក់ទំនងទៅលេខ 017 891 000។ ប្រញាប់ឡើង ៣៧ រង្វាន់ចុងក្រោយកំពុងរងចាំអ្នក!
ក្រុមហ៊ុន Colgate សន្យានឹងបន្តផ្តល់យុទ្ធនាការអាហារូបករណ៍នេះជារៀងរាល់ឆ្នាំ ដើម្បីផ្តល់នូវ ឱកាសដល់កុមារកម្ពុជា ឲ្យមានការអប់រំកាន់តែប្រសើរនិងមានអនាគតរុងរឿង។
Colgate ថ្នាំដុសធ្មេញលេខ1 ណែនាំដោយទន្តពេទ្យ!

