Sponsor
Amapapa News

បាត់ដំបង៖ មានការភ្ញាក់ផ្ញើលយ៉ាងខ្លាំងនៅ វេលា ម៉ោង ១ និង៣០នាទី រំលង អាធ្រាត្រ ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចក្រុមទី២២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ ដំបង ដែលផ្តើមដោយ ឈ្មោះ ស្រ៊ុន គឹមជូ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាអ្នកកាប់ ជ្រូកលក់ មានទីលំនៅដូចខាងលើបានប្រើ កាំបិត តាំងតោ កាប់សាច់ជ្រូករាល់ថ្ងៃ កាប់ទៅលើ ឈ្មោះ ឌុង សាវ័ន ភេទស្រី អាយុ២៧ឆ្នាំ ជាប្រពន្ឋរបស់ខ្លួន (ស្លាប់នៅកន្លែងកើតហេតុ) ហើយបុរសជាប្តីអាក ប៉ុនប៉ងសម្លាប់ខ្លួនជាក្រោយ តែ មិនបានសម្រេច គ្រាន់តែ (របួសធ្ងន់ត្រង់កខាង មុខនិងខាង ក្រោយ)និងត្រូវបាននាំយក ទៅ សង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យពពីរ យោធភូ មិ ភាគ៥ ខេត្តបាត់ដំបង។

នគរបាលមូលដ្ឋានបានធ្វើការសន្និដ្ឋានជំហ៊ានដំបូងថាករណីកាប់សម្លាប់ប្រពន្ឋដ៏សាហាវ ឃោរឃៅមួយនេះ ផ្តើមឡើងដោយភ្លើងប្រច័ណ្ឌនិងរួមរិតដោយ ឥទ្ឋិពលគ្រឿងញៀនពេញខ្លួនផងដែរ ។ ទោះជាយ៉ាងណាក៏ដោយឧក្រិដ្ឋជនជាប្តីរូបនេះ នឹង​នាំ​យក​មក ទទួលទោសទាំង ស្រុងចំពោះមុខច្បាប់ ក្នុងករណីដែល នៅរស់ រានមាន ជីវិត ក្រោយ​ ពេលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។

សូមបញ្ជាក់ថា ជនសង្ស័យ(ប្តី) ធ្លាប់​ប្រើប្រាស់​អំពើហិង្សា​ក្នុង​គ្រួសារ​ជា​ញឹកញាប់​ផងដែរ។ ករណី​ខាងលើ កំលាំង​នគរបាល​ជំនាញ កំពុងដំណើរការ​តាម​នីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor