
កាលពីថ្ងៃម្សិលមិញនេះនៅលើគណនេយ្យហ្វេសប៊ុករបស់កញ្ញា ទេព បូព្រឹក្ស បានចេញសារថា "យើងអាចប្ដឹងបានទេ" សំណេរនេះកញ្ញាហាក់ចង់ដាក់ពាក្យប្ដឹងទៅបុរសម្នាក់ជាម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Na Ra ដែលបានចូល Comment នៅពេលឃើញនាងផុសរូបសិចស៊ីថា "លក់ខ្លួនមែនបង ថ្លៃអត់នឹង? "។
ការចូល Comment របស់បុរសខាងលើនេះពិតជាបានធ្វើឲ្យប៉ះពាល់អារម្មណ៍ ទេព បូព្រឹក្ស ខ្លាំង ព្រោះពាក្យមួយឃ្លានេះ ហាក់សំដៅក្នុងន័យថា នាងជាស្រីលក់ខ្លួនអ៊ីចឹង។ ជាមួយគ្នានោះ ទេព បូព្រឹក្ស ក៏បានបន្តសារក្នុងន័យអប់រំ និងវាយប្រហារទៅវិញថា "អ្នកជាប្រុស ខ្ញុំជឿថាអ្នកក៏មាន ម្ដាយ បងប្អូន ជាមនុស្សស្រីដែរ ចឹងហើយអ្នកមិនគួរប្រើសម្ដីមើលងាយបែបនេះមកលើមនុស្សស្រីទេ" ។
រឿងរ៉ាវខាងលើនេះដ្បិតែមិនមែនជារឿងធំ ប៉ុន្តែវាក៏ជាបទពិសោធន៍សម្រាប់តារាស្រីៗដែលចូលចិត្តស្លៀកពាក់សិចស៊ីផងដែរ ព្រោះបើស្លៀកពាក់សិចស៊ីជ្រុល ដើម្បីទាញយកចំណាប់អារម្មណ៍នោះ វាក៏ធ្វើឲ្យទើសភ្នែកមហាជន ដែលជាអ្នករក្សាប្រពៃណី វប្បធម៌ខ្មែរ យ៉ាងស្រគត់ស្រគំផងដែរ៕
